ខេត្តកំពង់ឆ្នាំង: គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តព្រូស និង រថយន្តព្រូសដូចគ្នា បណ្ដាលឲ្យរថយន្តទាំងសង្ខាងរងកសរខូចខាតធ្ងន់ផ្នែកខាងមុខ  ។


ហេតុការគ្រោះថ្នាក់ខាងលើនេះបានកើតឡើង នៅវេលាម៉ោង 5និង35នាទីថ្ងៃទី  29 វិច្ឆិកា2020 ស្ថិតនៅចំណុចកើតហេតុផ្លូវខ្វែងទិសគ្នាត្រង់រង្វង់មូលនាងកង្រី ជាប់នឹងសាលាគំរូក្រុង ក្រុងកំពង់ឆ្នាំង។


សមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំងដែលស្ថិតនៅកន្លែងកើតហេតុបានអោយដឹងថា រថយន្តព្រូសពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2AJ 59-75 ធ្វើដំណើរពីលិចទៅកើត ចំណែករថយន្តព្រូស១គ្រឿងផ្សេងទៀតពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH 20-29 ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បុកគ្នាយ៉ាងពេញពីមុខយោះាងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំង២គ្រឿង រងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងទាំងសងខាង ។ 


ក្រោយពេលកើតហេតុភ្លាមៗផងដែរសមត្ថកិច្ចសណ្តាប់ធ្នាប់ចរាចរណ៍ចុះក្រុងកំពង់ឆ្នាំងបានចុះដល់ចំណុចកើតហេតុ នៅមិនទាន់អាចបញ្ជាក់បានថាភាគីខាងណាជាអ្នកបង្ករនៅឡើយទេ។ 


អធិការនគរបាលក្រុងកំពង់ឆ្នាំងលោកវរសេនីយ៍ឯក ឆាយខែមរត្ន បានអោយនៅវេលាម៉ោង៧និង២៥នាទីយប់ថ្ងៃ២៩វិច្ឆិកា 2020  ភាគីរថយន្តទាំងសងខាង ព្យាយាមក្នុងការចរចា សម្រួលគ្នានៅនឹងកន្លែងកើតហេតុហើយបានត្រូវរ៉ូវគ្នារួចនាំគ្នាហៅរថយន្តមកស្ទួចយករថយន្តទាំងសងខាងទៅជួសជុលរៀងខ្កួនដោយមិនរុំខានដល់សមត្ថកិច្ច។ 



អធិការនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងទៀតថានៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អ្នកបើកបរឬអ្នកធ្វើដំណើរតាមផ្លូវសាធារណៈនោះឡើយ ៕ 

ដោយសុក្ខារិន