ខេត្តកំពង់ឆ្នាំង: រយៈពេល 2 ថ្ងៃមកនេះមេឃមានសភាពអាប់អួអួអាកាសធាតុមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់ត្រជាក់នៅតែបន្តធ្លាក់រហូត ។ស្ថានភាពនៅក្នុងខេត្តកំពង់ឆ្នាំងត្រូវគេមើលឃើញថាធាតុមានការប្រែប្រួលមេឃមានសភាពអាប់អួនឹងមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់ត្រជាក់មិនមានថ្ងៃសោះ ។
ស្ថានភាពមេឃអាប់អួដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់លាយឡំនឹងខ្យល់ត្រជាក់ទឹកទន្លេមានរលកទៀតបែបនោះត្រូវគេមើលឃើញថាបានកើតមានតាំងពីថ្ងៃទី 10 និងបន្តមកដល់ថ្ងៃទី១១វិច្ឆិកា 2020នេះទៀត ។
បើយោងតាមរបាយការណ៍របស់ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងលោក ដោកប៊ុនថុន បានឲ្យដឹងនៅព្រឹកថ្ងៃទី 11 វិច្ឆិកា 2020នេះថាសីតុណ្ហភាពMax31.c Min24.c ដោយឡែកស្ថានភាពកំពុងកម្ពស់ទឹកទន្លេនៅស្ថានីយជលសាស្ត្រផ្សារក្រោមកំពស់ 7 . 55 ម៉ែត្របើធៀបនឹងឆ្នាំ 2019 ទឹកមានកម្ពស់ 6.16 ម៉ែត្រក្នុងស្ថានភាពទឹកភ្លៀង 7 ស្រុក 2.16.5មីលីម៉ែត្រផងដែរ ។
ក្នុងនោះផងដែរអាជ្ញាធរខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមធ្វើការប្រុងប្រយ័ត្នទាំងការបើកបរលើគោកខណៈដែលផ្ទៃមេឃមានសភាពអាប់អួពោរពេញទៅដោយភ្លៀងលាយឡំនឹងខ្យល់ត្រជាក់ដែលធ្វើឲ្យអាកាសធាតុប្រែប្រួលបែបនេះដោយឡែកការធ្វើដំណើរតាមផ្លូវទឹកសូមរូតរះវិលចូលលំនៅដ្ឋានវិញឲ្យបានពីរថ្ងៃជៀសវាងមានបញ្ហាណាមួយកើតឡើងជាយថាហេតុធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិអាយុជីវិតមនុស្សផងដែរ ៕
ដោយសុក្ខារិន