ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍រវត្ថុតាងកាណូតបុកគ្នា និងបុរស១នាក់ផ្សេងទៀតបានរបួសក្នុងករពីគ្រោះថ្នាក់ចរាចរណ៍ផងដែរ រវាងអ្នកជិះម៉ូតូ និងរថយន្ត ។
នគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា នៅវេលាម៉ោង១ និង៤០នាទី រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ ស្ថិតនៅភូមិពោធិ៍តាគួយ សង្កាត់លលក.ស ក្រុង.ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងអ្នកបើកបររថយន្ត និងអ្នកជិះម៉ូតូ បណ្ដាលឲ្យភាគីអ្នកជិះម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ដោយឡែកៈ នគរបាលស្រុកក្រគរឯនេះវិញបានឲ្យដឹងដែរថា នៅវេលាម៉ោង១០ និង២០នាទី យប់ថ្ងៃទី៣០ ខែឆ្នាំដដែលដដែលនេះដែរ នៅចំណុចប្រឡាយផ្លូវទឹកម្ដុំអង់តែនទូរស័ព្ទ០៩៧ ស្ថិតនៅភូមិទី-១ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍១លើកផងដែរ រវាងកាណូត និងកាណូត បណ្ដាលឲ្យស្រ្តី១នាក់ធ្លាក់ទឹកស្លាប់ភ្លាមៗ ស្រ្តីរងគ្រោះមានទីលំនៅភូមិ.ឃុំកើតហេតុ ឯភាគីកាណូតបង្កបើកគេចបាត់ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុក.ក្រុងខាងលើបញ្ជាក់ទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍២លើកផ្សេងគ្នា ផ្លូវគោក និងផ្លូវទឹកបណ្ដាលឲ្យមនុស្សរងរបួស និងស្លាប់នេះ សមត្ថកិច្ចនគរបាលកំពុងមមាញឹកបន្តនីតិវិធី ៕
ដោយៈ បុឹម ពិន