ខេត្តកំពង់ឆ្នាំង: អភិបាលរងខេត្តកំពង់ឆ្នាំងលោកជំទាវ ប៊នសុភី បានមានប្រសាសន៍លើកឡើងថាសូមបញ្ឈប់ការរើសអើងលើជនពិការស្ត្រីនិងកុមារពិការភាពត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្សេងៗលើស្ត្រីនិងកុមារនិងបងប្អូនពិការផងដែរ ។
មានប្រសាសន៍បែបនេះនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនិងធ្វើវេទិការសាធារណៈស្តីអំពីសមភាពយេនឌ័រដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី 16 វិច្ឆិការ 2020នៅលើសួនកុមារខាងមុខសាលាខេត្តកំពង់ឆ្នាំង ។
ពិធីនេះធ្វើឡើងដោយមានការចូលរួមពីអភិបាលរងខេត្តកំពង់ឆ្នាំងលោកជំទាវ ប៊នសុភី រួមសមាជិកក្រុមប្រឹក្សាខេត្តនិងប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារខេត្តកំពង់ឆ្នាំងលោកជំទាវ តុងណារី និងលោកស្រីនាយិការបស់អង្គការសាអូរីលោកស្រី អ៊ុ.អម.រារត្ន័ និងមានការចូលរួមពីមន្ទីរស្ថាប័នពាក់ព័ន្ធក្នុងខេត្តនឹងបងប្អូនពីការក៏បានចូលរួមផងដែរ ។
អភិបាលរងខេត្តកំពង់ឆ្នាំងលោកជំទាវ ប៊នសុភី បានធ្វើការអំពាវនាវដល់បងប្អូនជនពិការភាពស្ត្រីកុមារទាំងអស់សូមកុំអស់សង្ឃឹមនៅជីវិតដោយត្រូវប្រឹងតស៊ូជំនះគ្រប់ឧបសគ្គទាំងឡាយនឹងត្រូវចូលការពារឱ្យតម្លៃលើមនុស្សគ្រប់ប្រភេទដោយមិនត្រូវមានការរើសអើងឡើយ ។
លោកជំទាវបានលើកឡើងទៀតថានៅគ្រប់ស្ថាប័នធំៗអង្គការនិងក្រុមហ៊ុននានាសុទ្ធតែមានស្ត្រីបម្រើការងារនៅទីនោះទាំងអស់ស្ត្រីជាឆ្នឹងខ្នងមួយដ៍សំខាន់ដែលមិនអាចអត់បាន ។
នៅក្នុងពិធីនេះផងដែរនាយកាអង្គការសាអូរីលោកស្រី អ៊ុអមរារត្ន័ បានបញ្ជាក់ថាអង្គការរបស់លោកស្រីគឺជាអង្គការក្រៅរដ្ឋាភិបាលធ្វើការបម្រើលើវិស័យពិការភាពដែលបានបង្កើតឡើងដោយជនពិការភាពវ័យក្មេងក្រោមការដឹកនាំដូចដើមដោយលោកស្រី ។
លោកស្រីបានបញ្ជាក់ថានៅឆ្នាំ 2008 លោកស្រីនាយិកាបានចេញទៅសិក្សាភាពជាអ្នកដឹកនាំលើវិស័យពិការភាពនៅក្នុងកម្មវិធីសម្រាប់ជនពិការភាពវ័យក្មេងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅប្រទេសជប៉ុន ។
លោកស្រីនាយិកាអង្គការសាអូរីបានអោយដឹងទៀតថា.នៅឆ្នាំ 2019 បន្ទាប់ពីលោកស្រីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញលោកស្រីបានចែករំលែកចំណេះដឹងបទពិសោធន៏ដើមមិត្តភ័ក្រមិនត្រឹមតែលោកស្រីបានប្រមូលផ្ដុំអ្នកស្ម័គ្រចិត្តនិងអ្នកមានឆន្ទៈពិតប្រាកដក្នុងការបង្កើតអង្គការសាអូរីនៅខេត្តកំពង់ឆ្នាំងនេះឡើង ។
លោកស្រីនាយិកាអង្គការសាអូរីបានបញ្ជាក់ពីទស្សនវិស័យ ១.ចង់បានសង្គមមួយដែលមានជនពិការភាពអាចមានឱកាសទទួលបាននូវជំនាញពិតប្រាកដដើម្បីមានលទ្ធភាពទទួលបាននូវការងារនិងប្រាក់ចំណូលសមរម្យព្រមទាំងរស់នៅដោយសេចក្តីថ្លៃថ្នូរ។
២.បេសកកម្មអង្គការសហរីមានបេសកកម្មផ្ដល់នូវជំនាញវិជ្ជាជីវៈនិងមុខរបរសមរម្យដើម្បីបង្កើនប្រាក់ចំណូលធ្វើយ៉ាងណាឱ្យជីវភាពរបស់ពួកគាត់បានប្រសើរឡើងតាមរយៈការតម្បាញសាអូរី ។
៣.អង្គការសី្រមានគុណតម្លៃគឺគោរពសេចក្តីសម្រេចចិត្តរបស់ជនមានពិការភាពព្រមទាំងផ្ដល់ឱកាសជំរុញការអភិវឌ្ឍសមត្ថភាពនិងសក្តានុពលភាពរបស់ជនមានពិការភាព ។
អង្គការសារីមានគោលដៅលើកកម្ពស់និងអភិវឌ្ឍសេដ្ឋកិច្ចដោយជនមានពិការភាពគ្រប់រូបភាពតាមរយៈការធ្វើសមាហរណកម្មជនពិការភាពនៅក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនិងវេទិកាសាធារណៈស្ដីពីសមភាពយេនឌ័រនេះផងដែរសមាជីកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនិងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារខេត្តកំពង់ឆ្នាំងលោកស្រី តុងណារី បានធ្វើការផ្តាំផ្ញើដល់លោកស្រីនាយិកាអង្គការសាអូរីនិងសមាជិកនៃក្រុមការងារត្រូវសហការជាមួយអាជ្ញាធរភូមិឃុំសង្កាត់ក្រុងស្រុកដើម្បីធ្វើការអប់រំណែនាំដោយធ្វើយ៉ាងណាបញ្ឈប់ការរើសអើងនិងអំពើហិង្សាលើជនពិការភាពស្ត្រីនិងកុមារដោយធ្វើយ៉ាងណាបង្កើនការយកចិត្តទុកដាក់ធ្វើការដោះស្រាយបញ្ហាប្រឈមពិសេសលើបញ្ហាយេនឌ័រដែលប្រមុខរាជរដ្ឋាភិបាលតែងតែឲ្យតម្លៃលើស្ត្រីដែលជាឆ្អឹងខ្នងនៃប្រទេសជាតិ ។
ក្នុងនោះផងដែរគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារខេត្តកំពង់ឆ្នាំងត្រូវយកចិត្តទុកដាក់ធ្វើការការរីករាលដាលជំងឺកូវីដ19 ដោយអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលដោយធ្វើការសំអាតដៃដោយសាប៊ូ.ទឹកអាកុលឬជែលផងដែរ ។
នៅបញ្ចប់ពិធីមានការប្រគល់ប្រគល់រទេសរុញដល់ជនពិការភាពដែលកំពង់ជួបបញ្ហាប្រឈមលើសុខភាពនិងបានប្រគល់វត្ថុអនុស្សាវរីយ៍ដល់គណៈអធិបតីផងដែរ ៕
ដោយសុក្ខារិន