ខេត្តកំពង់ឆ្នាំង:

រថយន្តmini ធុនតូចម៉ាក vistoមួយគ្រឿងត្រូវបានឆ្លងចរន្តអគ្គិសនីគ្រាដែលម្ចាស់កំពុងតែបើកបរនៅលើផ្លូវសាធារណៈ ។ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង 5:30 នាទីព្រឹក ថ្ងៃទី 16 វិច្ឆិកា 2020នៅលើកំណាត់ផនលូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២០និង១២១ដែលស្ថិតចំណុចមុខសាលារៀនអង្គ ភូមិ ស្នោ ឃុំ ខុនរ៉ុន ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ 

រថយន្ត ដែលរងចរន្តបណ្តាលអោយភ្លើងឆាបឆេះផ្អើលសមត្ថកិច្ចនិងអ្នកស្រុកទាំងព្រឹកខាងលើនេះម៉ាក visto ពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ2T.87-81បើកបរដោយម្ចាស់ឈ្មោះ ម៉េងសាម៉ាឌី ភេទប្រុសអាយុ៣៣ឆ្នាំមានទីលំនៅក្នុងភូមិ កែវឡាត់ ឃុំពន្លៃ ស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំង ។សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឲ្យដឹងតាមលាក់ទូរស័ព្ទថានៅមុនពេលកើតហេតុម្ចាស់រថយន្តបានបើករថយន្តចេញពីផ្ទះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែឆ្លងចរន្តអគ្គិសនីឆេះហុយឡើងភ្លាមៗនោះម្ចាស់បានចុះពីរថយន្តហើយស្រែកឱ្យគេឯងជួយគ្រាដែលភ្លើងកំពុងឆេះសន្ធោសន្ធៅឡើងភ្លាមៗដែរ ។



នៅពេលភ្លើងកំពុងឆេះសន្ធោសន្ធៅនោះផងដែរគេឃើញរថយន្តពន្លត់អគ្គីភ័យរបស់អធិការនគរបាលស្រុកបរមួយគ្រឿងចេញធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់អស់មួយរថយន្តទើបភ្លើងរលត់អស់ផងដែរ  ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយក្រោយការបាញ់ពន្លត់ពីរថយន្តពន្លត់អគ្គីភ័យរួចមកគេឃើញរថយន្តនៅសល់តែគ្រោងដែកវាបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ក្នុងឧប្បត្តិហេតុខាងលើនេះវាមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរឬមនុស្សផ្សេងៗដែលធ្វើដំណើរឮផ្លូវសាធារណៈនោះឡើយ ៕