ខេត្តកំពង់ឆ្នាំង ៖ មកដល់និងវេលាម៉ោង១០និង២៤នាទីនាទីថ្ងៃ៣០វិច្ឆិការ២០២០នេះ ការវិវត្តរបស់អ្នកជំងឺដែលបានសង្ស័យថា ពុលស្រាស.ស្រាថ្នាំ.ដែលបានបញ្ជូនពីស្រុកទឹកផុស មកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនៅពេលនេះបានត្រូវបានអនុញ្ញាតិអោយទៅនូលដ្ឋានវិញមានចំនួន៩០ហើយនៅសល់២០នាក់ទៀតដែលកំពង់សម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យក្រោមការព្យាបាលពីក្រុមគ្រូពេទ្យខេត្តផងដែរ ។
គ្រាដែលអ្នកកើននាក់ហើយដែលអ្នកស្លាប់ក៍បានកើនឡើងរហូត៧នាក់ផងដែរ ដែរនៅថ្ងៃនេះ ។
អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសុខាភិបាលឯកឧត្តម ហុងគឹមចេង បានបញ្ជាក់ថា អ្នកដែលសង្ស័យថា ពុលស្រាស៣៥នាក់បន្ថែមទៀត ត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ ក្នុងនោះមានអាការៈធ្ងន់ចំនួន៣នាក់ ក៍និងត្រៀបញ្ជូនទៅសង្រ្គោះនៅភ្នំពេញផងដែរ ។
ប្រធានមន្ទីរពេទ្យសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន បានអោយដឹងតាមរយទូរសព្ទនៅវេលាម៉ោង១០និង៣៤ននាទីថ្ងៃទី៣០វិច្ឆិការ២០២០នេះថាអ្នករងគ្រោះដោយសារករណីពុលស្រាសស្រាថ្នាំត្រូវបានដឹកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនោះឥឡូវមានអាការះធូស្រាលនិងបានអោយវិត្រឡប់ទៅផ្ទះចំនួន៩០នាក់នៅសល់តែ២០នាក់ទេដែលមានអាការះធ្ងន់ហើយកំពង់ស្ថិតក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់ឋ៊ពីក្រុមគ្រូពេទ្យខេត្តក្រោមការត្រួតពិនិត្យពីក្រសួងសុខាភិបាលផងដែគ្រាដែលធ្វើអោយអ្នកស្លាប់មានការកើនឡើងរហូតដល់ទៅចំនួន៧នាក់ចុងក្រោយនៅព្រឹកនេះផងដែរ ខណះដែលមិនមានជាប់ពាក់ពន្ធនិងអ្នកទៅធ្វើបុណ្យអ្នកដែលពុលទឹកអណ្តូងនោះទេ ។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន បានអោយដឹងបន្ថែមទៀតថាអ្នកស្លាប់ចុងក្រោយនៅព្រឹកនេះនៅក្នុងភូមិភ្នំតាសាំឃុំក្រាំងស្គារស្រុកទឹកផុសខេត្តកំពង់ឆ្នាំងពួកគាត់បាននាំគ្នាទៅផឹកស្រានៅក្នុងចំការឆ្ងាយពីភូមិដើម្បីជៀសវៀងពីសមត្ថកិច្ចនិងអាជ្ញាធមូលដ្ឋានដែលកុំពង់ចុះរិតបណ្តឹងទប់ស្កាត់អ្នកលក់ស្រា អ្នកផលិតនិងអ្នកដែលផឹកស្រាស ស្រាថ្នាំផងដែរ ។
នៅក្នុងរយះពេល៣ចាប់ពីថ្ងៃទី២៨និង២៩និង៣០នេះសមត្ថកិច្ចចម្រុះនៅតែបន្តចុះសហការជាមួយអាជ្ញាធមួលដ្ឋានដែលដឹកនាំដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងចុះធ្វើការស្រាវជ្រាវបិទទីតាំងលក់ស្រាសនិងស្រាថ្នាំរួមនឹងកន្លែងផលិតស្រាសចំនួន៣កន្លែងនិងបានឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់នាំយកមកធ្វើការសាកសួនៅស្នងការនគបាលខេត្តមាន ១.ឈ្មោះឈិនឈីម ភេទប្រុសអាយុ៣២ឆ្នាំរស់នៅក្នុងភូមិតាកាបឃុំខ្លុងពពកស្រុកទឹកផុស ២.ឈ្មោះ ពៅចាន់ធី ភេទប្រុស អាយុ ៤៥ឆ្នាំរស់នៅក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ស្រុកទឹកផុស ៣.ឈ្មោះ ញឹមគឹមសិទ្ធ ភេទប្រុសអាយុ៤១ឆ្នាំរស់នៅក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ក្នុងនោះស្ត្រីទី 4 មិនត្រូវបានគេឲ្យស្គាល់ឈ្មោះនៅឡើយនោះទេ។ពេលនេះសមត្ថកិច្ចនៅតែបន្តចុះស្រាវជ្រាវបិទទីតាំងផលិតលក់ចែកចាយស្រាសស្រាថ្នាំដែលធ្វើឲ្យមនុស្សចំនួន មនុស្សរងគ្រោះជាច្រើននាក់កំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនិង ៧នាក់ទៀតបានស្លាប់ផងដែរ ៕
ដោយសុក្ខារិន