ខេត្តកំពង់ឆ្នាំងៈ
នៅសាលាខេត្តកំពង់ឆ្នាំងមានបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីសិទ្ធិជនជាតិភាគតិច និងដំណើរការផ្ដល់អត្តសញ្ញាណប័ណ្ណនៅកម្ពុជា ។កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុនសិវណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាមអត្រានុកូលដ្ឋានលោក ភូសុខ និងតំណាងឧត្តមស្នងការសិទ្ធិមនុស្សប្រចាំកម្ពុជាលោក ប្រាឌីតវ៉ាលី និងមានការចូលរួមពីស្នងការរងនគបាលខេត្តទទួលបន្ទុកអន្តោប្រវេសន៍ និងអត្តសញ្ញាណកម្ម នាយករងរដ្ឋបាលសាលាខេត្ត នាយ នាយរងការិយាល័យ និងមន្ត្រីពាក់ព័ន្ធនៃស្នងនគរបាលខេត្ត នាយកទីចាត់ការសាលាខេត្ត អធិការ អធិការរងទទួលបន្ទុក មេឃុំ ចៅសង្កាត់ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ពាក់ព័ន្ធ និងតំណាងសមាគមជនជាតិភាគតិច។កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីសិទ្ធិរបស់ជនជាតិភាគតិចនឹងដំណើរការផ្ដល់អត្តសញ្ញាណប័ណ្ណធ្វើឡើងនៅក្នុងសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងនៅថ្ងៃទី 24 វិច្ឆិកា 2012 ម្សិលមិញ ។
អភិបាលខេត្តកំពង់ឆ្នាំងលោក ស៊ុនសុវណ្ណារិទ្ធ បានអោយដឹងនៅថ្ងៃទី២៥វិច្ឆិកា 2020 នេះថាគោលបំណងទី១ ក្នុងនាមអាជ្ញាធរដែនដីធ្វើការសហការល្អជាមួយឧត្តមស្នងការទទួលសិទ្ធមនុស្សនៅកម្ពុជាទី២ ក៍ដូចជាការជួយបណ្តុះបណ្តាលមន្ត្រីយើងគ្រប់គ្រោងស្នងការរងនគរបាលខេត្តទទួលបន្ទុកអន្តោប្រវេសន៍អាជ្ញាធរដែនដីស្រុកឃុំអធិការនគបាលតាមបណ្តាស្រុកក្រុងមន្ត្រីប៉ុស្តិ៍រដ្ឋបាលអោយយល់ច្បាស់ស្តីពីច្បាប់អន្តោប្រវេសន៍និងច្បាប់ដែលពាក់ពន្ធ័និងអត្រានុកូលដ្ឋាន ចំណុចទី៣ចងបង្ហាញអោយបងប្អូនជនជាតិភាគតិចអោយយលចកបាសពីចំណេះដឹងដែលពាក់ពន្ធ័និងការរសនៅក្នុងប្រទេសកម្ពុជាដែលពាកពន្ធ័និងច្បាប់ទាំង២ខាងលើហ្នឹង ។អភិបាលរងខេត្តកំពង់ឆ្នាំងបានអោយដឹងទៀតថាដើម្បីរសនៅដោយស្របច្បាប់តើបងប្អូនជនជាតិភាគតិចទាំងអស់ត្រូវបំពេញកត្តព្វកិច្ចអ្វីខ្លះ ? តើត្រូវអនុវត្តន៍អ្វីខ្លះ ? ឧទាហរណ៍ ការបង់ពន្ធសំប្រកាស់១និងសុំបណ្ណ័ស្នាក់នៅអចិន្ត្រៃយ៍ក្នុងនោះបើគាត់មានកូនហើយត្រូវរៀបអាពាហ៍ពិពាហ៍ធ្វើយ៉ាងណាឲ្យស្របច្បាប់នៃប្រទេសកម្ពុជាផងដែរ ។
អភិបាលរងខេត្តកំពង់ឆ្នាំងបានអោយដឹងបន្ថែមទៀតថាអាជ្ញាធរខេត្តដែលជាម្ចាស់មូលដ្ឋានមិនដែលមានការរើសអើងប្រកាន់ជាតិសាសន៍នោះឡើយដោយមានការផ្ដល់ឱកាសដល់បងប្អូនជនជាតិភាគតិចទទួលបាននូវចំណេះដឹងស្ដីពីសិទ្ធិមនុស្សរួមមានសិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានសញ្ជាតិ សិទ្ធិទទួលបានការងារ និងកម្មសិទ្ធិទ្រព្យសម្បត្តិ នីតិវិធីស្ដីពីរបៀបដាក់ពាក្យស្នើសុំឯកសារអត្តសញ្ញាណបណ្ណស្របច្បាប់ និងដំណើរការសុំសញ្ជាតិតាមសញ្ជាតិតូបនីយកម្ម ព្រមទាំងដើម្បីឲ្យអាជ្ញាធរមូលដ្ឋាន បានយល់ដឹងពីសិទ្ធិមនុស្សជាមូលដ្ឋាននៃជនជាតិភាគតិច ហើយយល់ដឹងកាន់តែប្រសើរឡើងពីច្បាប់ និងនីតិវិធីដែលមានស្រាប់ស្ដីពីដំណើរការផ្ដល់អត្តសញ្ញាណកម្មស្របច្បាប់ ដំណើរការផ្ដល់សញ្ជាតិ និងរបៀបដាក់ពាក្យសុំឯកសារក្នុងការអនុវត្តផងដែរ៕