ក្នុង ដំណើរ អញ្ជើញ ចុះ ពិនិត្យ សមិទ្ធផល នានា នៅ វត្ត ព្រះ មហោសថ សុវណ្ណ គី រី បឹង ដែង ( ហៅ វត្ត ផ្កាឈូក មាស ) ស្ថិតនៅ ក្នុងភូមិ បឹង ដែង ឃុំ ព្រែកកក់ ស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម នា ព្រឹក ថ្ងៃ ទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ លោកជំទាវ កិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច បាន នាំយក នូវ ថវិកា របស់ សប្បុរសជន នានា ចំនួន ៨០ លាន រៀល និង ២០០០ ដុល្លារ អាមេរិក ប្រគេន ដល់ ព្រះសង្ឃ ដើម្បី ចូលរួម ចំណែក ក្នុងការ អភិវឌ្ឍន៍ វិស័យ ព្រះពុទ្ធសាសនា ឲ្យ កាន់តែ មាន ការ រីកចម្រើន បន្ត ទៅ ទៀត ។


ក្នុង ពិធី នេះ ក៏មាន ការអញ្ជើញ ចូលរួម ពី លោកជំទាវ បណ្ឌិតសភា ចា រ្យ ភឿង ស កុ ណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ឯកឧត្តម អ៊ុន ចាន់ ដា អភិបាលខេត្ត កំពង់ចាម រួមទាំង ប្រតិភូ អមដំណើរ លោក ឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញ ខេត្ត និង អាជ្ញាធរ មូលដ្ឋាន ព្រមទាំង ពុទ្ធបរិស័ទ ជាច្រើន ផងដែរ ។


ឆ្លៀត ក្នុង ឱកាស នោះ ដែរ លោកជំទាវ កិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន មាន ប្រសាសន៍ ថា ដោយសារ ប្រទេស ជាតិ យើង មាន សុខសន្តិភាព ក្រោម ការ ដឹកនាំ ដ៏ ត្រឹមត្រូវ របស់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី ទើ ប យើ ង មាន ឱកាស ធ្វើ បុណ្យ កសាង កុសល រួម គ្នា ដូច្នេះ សូម ឲ្យ បងប្អូន ប្រជាពលរដ្ឋ រួមគ្នា ថែរក្សា សុខសន្តិភាព នេះ ឲ្យ បាន គង់វង្ស ដើម្បី បន្ត ការ អភិវឌ្ឍន៍ ប្រទេស ជាតិ យើង ឲ្យ កាន់តែ មាន ការ រីកចម្រើន បន្ត ទៅ ទៀត ។


ជាមួយគ្នា នោះ លោកជំទាវ កិត្តិ សង្គហ បណ្ឌិត ក៏បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ មានការ ថែទាំ សុខភាព ជៀស ផុត ពី ការ ឆ្លង ជំងឺ ផ្សេងៗ ជាពិសេស ការ អនុវត្ត វិធានការ ការពារ ទប់ស្កាត់ ចំពោះ ការ ឆ្លង រីក រាល ដាល នៃ ជំងឺ កូ វីដ ១៩ តាម សេចក្តី ណែនាំ របស់ ក្រសួង សុខាភិបាល ឲ្យ បាន ជាប់ ជាប្រចាំ ផងដែរ។