ខេត្តកំពង់ឆ្នាំង: សមត្ថកិច្ចចម្រុះស្រុកកំពង់លែងរួមនិងអាជ្ញាធមូលដ្ឋានចុះធ្វើការផ្សព្វផ្សាយផ្អាកបណ្តោះអាសន៍តាមបណ្តាតៀមលក់ស្រាសនិងកន្លែងទីតាំងផលិតស្រាសទាំងអស់ក្នុងស្រុកផងដែរ ។


ការចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំទៅតាមបណ្ដាតៀមលក់ស្រាសស្រាថ្នាំនិងកន្លែងទីតាំងផលិតស្រាសក៍ត្រូវបានបិទជាបណ្តោះអាសន្ន៍ផងដែរមេមើលឃើញថាបានខុះធ្វើឡើងនៅថ្ងៃទី២៩វិច្ឆិកា 2020 ម្សិលមិញនេះផងដែរ ។


អធិការនគរបាលស្រុកកំពង់លែងលោកវរសេនីយ៍ឯក ប៉ាល់ជឿន បានអោយដឹងនៅវេលាម៉ោង ២និង៤១នាទីថ្ងៃទី៣០វិច្ឆិកា 2020នេះថានៅក្នុងកិច្ចប្រតិបត្តិការចុះផ្សព្វផ្សាយអប់រំណែនាំនិងបញ្ឈប់ការលក់ស្រាសនៅតាមបណ្ដាទីណានៅក្នុងស្រុកកំពង់លែងបានចំនួន 347 កន្លែងក្នុងនោះទីតាំងផលិតស្រាសចំនួន 36កន្លែងក៏ទៅបានបិទផងដែរ ។


ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងនិងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី អៀងប៊ុនធឿន បានឲ្យដឹងនៅវេលាម៉ោង 02:18 ថ្ងៃទី 30 វិច្ឆិកា 2020នេះ ថាដោយអនុវត្តទៅតាមសេចក្តីណែនាំរបស់អភិបាលខេត្តខេត្តកំពង់ឆ្នាំងនិងការណែនាំរបស់ស្នងការនគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ខូវលី បានដាក់ចេញនូវបទបញ្ជាឱ្យតាមបណ្ដាស្រុកក្រុងទាំង 8 ក្នុងខេត្តកំពង់ឆ្នាំងទាំងអស់សហការគ្នាចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់បងប្អូនអាជីវករលក់ដូរតាមទៀតនិយាយមួយៗត្រូវបញ្ឈប់ការលក់ស្រាសបន្ទាន់ពិសេសនៅតាមរោងសិប្បកម្មផលិតស្រាសទាំងអស់ត្រូវបញ្ឈប់ ។

ស្នងការរងនិងជាអ្នកនាំពាក្យរបស់ស្នងការនគរបាលខេត្តកំពង់ឆ្នាំបានបញ្ជាក់ឲ្យដឹងថាការបញ្ឈប់ការលក់និងបិតស្រាសជាបណ្ដោះអាសន្ននេះពាក់ព័ន្ធនិងមនុស្ស 105 នាក់បានសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនិងមនុស្ស 7 នាក់ទៀតបានស្លាប់ដោយសារផឹកស្រាសនៅក្នុងពិធីបុណ្យសពមួយកន្លែងដែលមិនជាប់ពាក់ព័ន្ធនឹងការបុណ្យសពដោយសារពុលអណ្ដូងកន្លងទៅនេះទេ ។


អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថាការចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ក្រុមអាជីវករលក់ដូរនៅតាមបណ្ដាលក្រុងស្រុកទាំង៨នៅក្នុងខេត្តកំពង់ឆ្នាំងសមត្ថកិច្ចចម្រុះនៅតែបន្តធ្វើរហូតទាល់តែរកឃើញសំណាកនៅក្នុងស្រាសផងដែរ ៕ 

ដោយសុក្ខារិន