កំពង់ឆ្នាំង:

សមត្ថកិច្ចធ្វើការឃាត់ខ្លួនមុខសញ្ញាដែលធ្លាប់ជាប់ពន្ធនាគារដោយត្រួតពិនិត្យឃើញវត្ថុតាងសោសម្រាប់កាច់កម៉ូតូមួយ ។ជនសង្ស័យ01នាក់រួមនិងវត្ថុតាងសោកាច់កម៉ូតូ 1 និងម៉ូតូ១គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននៅចំណុចផ្លូវបំបែកខាងមុខធនាគារខេត្ត ។សមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថាជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះឈៀង សន ប្រុសអាយុ28ឆ្នាំ មានទីលំនៅភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង(ជាមុខសញ្ញាទើបចេញពីពន្ធនាគារ) ផងដែរ ។


សមត្ថកិច្ចដែលស្ថិតនៅក្នុងការបង្ក្រាបបាននិយាយឲ្យដឹងថានៅពេលដែលកម្លាំងសមត្ថកិច្ចហៅម៉ូតូត្រួតពិនិត្យស្រាប់តែជនសង្ស័យបានព្យាយាមរត់គេចខ្លួន ភ្លាមៗនោះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួននឹងត្រួតពិនិត្យរកឃើញមានឧបករណ៍កែច្នៃ សំរាប់ធ្វើសកម្មភាពកាច់សោរ ក ម៉ូតូ បានចំនួន០១ និងធ្វើការ ដកហូត វត្ថុតាងរួមមាន៖ ម៉ូតូចំនួន01គ្រឿងគ្មាន ឯកសារ (ម៉ាកគ្លិក)ពណ៍សលាយទឹកក្រូច ពាក់ផ្លាកលេខ ពោធិ៍សាត់ 1B.8889 នឹងទូរស័ព្ទចំនួន០១គ្រឿង និងឧបករណ៍កែច្នៃ សំរាប់កាច់សោ ក ម៉ូតូចំនួន០១ផងដែរ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្តចាត់ការតាមនីតិវិធីផងដែរ៕