ខេត្តកំពង់ឆ្នាំង: ប្រជាកសិក១៣៥គ្រួសារមកពី៧ភូមិក្នុងឃុំសែបស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងទទួលបានស្រូវពូជពីតំណាងប្រិយសម្ព័ន្ធគ្រិស្តបរិស័ទកម្ពុជា(EFC) ។



ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី 23 វិច្ឆិកា 2020ក្រោមអធិបតីភាពអភិបាលស្រុកកំពង់ត្រឡាចលោក ឈឹមវុទ្ធា អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំលោក ជាខេង និងតំណាងប្រិយសម្ព័ន្ធគ្រីស្តបរិស័ទកម្ពុជាដែលហៅកាត់(EFC)ដែលរៀបចំឡើងដោយលោកមឿងចាន់ណានិង កញ្ញា ជួនចរិយា ប្រធានសមាគមគ្រិស្តបរិស័ទខេត្តកំពង់ឆ្នាំងលោកមេឃុំសែបព្រមទាំងគ្រូគង្វាលនៅតាមបណ្ដាឃុំស្រុកក្នុងខេត្តកំពង់ឆ្នាំងរួមនិងប្រជាកសិកទាំង៧ភូមិចូលរួមផងដែរ ។



ការចុះចែកពូជស្រូវដល់ប្រជាកសិករ 135 គ្រួសារពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី 23 វិច្ឆិកា 20 20នៅសាលាឃុំសែបស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។



នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងឃុំសែបស្រុកកំពង់ត្រឡាចដែលទទួលរងគ្រោះដោយគ្រោះទឹកជំនន់នេះអភិបាលស្រុកកំពង់ត្រឡាចលោក ឈឹមវុទ្ធា បានពាំនាំការសាកសួរសុខទុក្ខពីព្រោះមុខងាររាជរដ្ឋាភិបាលនិងអភិបាលខេត្តកំពង់ឆ្នាំងដែលកន្លងមកតែងតែយកចិត្តទុកដាក់ទៅដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ។



អភិបាលស្រុកកំពង់ត្រឡាចក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយសូមមេត្តាយកពូជស្រូវទាំងអស់ទៅបង្កបង្កើនផលសម្រាប់រដូវប្រាំងក៏ដូចជារដូវវស្សាបន្តបន្ទាប់ផងដែរក្នុងនោះសូមចូលរួមការពារអនាមយ័ការរសនៅហូបស្អាត់ផឹកស្អាតពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលធ្វើការចូលរួមការពារទប់ស្កាតនៅជំងឺកូវីដ19ដោយលាងដៃនិងសាប៊ូអាកុលឬជែលផងដែរ ។



អភិបាលស្រុកកំពង់ត្រឡាចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមគ្រិស្តបរិស័ទខេត្តកំពង់ឆ្នាំងតំណាងព្រៃសម្ព័ន្ធគ្រិស្តបរិស័ទកម្ពុជាហៅកាត់(EFC)ដែលតែងតែសហការជាមួយអាជ្ញាធរស្រុកឃុំខិតខំប្រឹងប្រែងជួយឧបត្ថម្ភពូជស្រូវដល់ប្រជាពលរដ្ឋដែលជួបគ្រោះទឹកជំនន់នាពេលកន្លងមក ។



ពូជស្រូវនាំយកមកចែកជូននៅពេលនេះក្នុង១៣៥គ្រួសារដោយ១គ្រួសារទទួលបានមួយការុងទឹកសុទ្ធទឹកក្រូចផងដែរ ៕



ដោយសុក្ខារិន