កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្រ្កាបករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្ទះ ស្ថិតក្នុងភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនអ្នកប្រើប្រាស់ បានម្នាក់ ។


ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យម្នាក់នោះ មាន ឈ្មោះ វឿន ឆៃហឿន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិល្ពាក ឃុំស្រក ស្រុកំពង់សៀម ខេត្តកំពង់ចាម ។ ប្រភពដដែល ឲ្យដឹងទៀតថា ជនសង្ស័យរូបនេះ សារភាពថា កន្លងមកថ្មីៗនេះ ខ្លួនបានទៅទិញគ្រឿងញៀន ពីអ្នកលក់គ្រឿងញៀន នៅក្នុងភូមិឃុំខាងលើ ។ 


សមត្ថកិច្ចបញ្ជាក់ថា  មកដល់ថ្ងៃទី០១ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៧.០០នាទីព្រឹក ជាពិសេស ដោយបានការអនុញ្ញាត ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកកំពង់សៀមនិងកម្លាំងនគរបាលប៉ុស្តិ៍ ឃុំស្រក ព្រមទាំង អាជ្ញាធរមូលដ្ឋាន ក៏បានចុះទៅដល់ចំណុចភូមិល្ពាក ឃុំស្រកស្រុកកំពង់សៀម ខេត្តកំពង់ចាម  ឈានទៅឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ផ្សេងទៀត រួមមាន ៖ ១.ឈ្មោះ  ភា រិន ភេទប្រុស អាយុ ២៩ឆ្នាំ ២.ឈ្មោះ រ៉េ សុផា ភេទស្រី អាយុ ២៨ឆ្នាំ  និង៣.ឈ្មោះ អ៊ាន អ៊ាង ភេទប្រុស អ្នកទាំង ៣នាក់ រស់នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ជាមួយនោះ ក៏បានដកហូតវត្ថុតាង រួមមាន ៖ ម្សៅក្រាមពណ៌សចំនួន ០៣កញ្ចប់តូច ទូរសព្ទដៃចំនួន ០១គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។


បច្ចុប្បន្ន កម្លាំងជំនាញ នៃកងរាជអាវុធហត្ថ ខេត្តកំពង់ចាម កំពុងចាត់ការតាមនីតិវិធី ៕