ខេត្តប៉ៃលិន ៖ ថ្លែងនៅព្រឹកថ្ងៃទី២១ ខែធ្នូឆ្នាំ២០២០នេះ នៅក្នុងសាលប្រជុំសាលាខេត្តប៉ៃលិន សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើដល់ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធអភិបាលក្រុង ស្រុក ឃុំ សង្កាត់ និង ប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន ត្រូវខិតខំរួមគ្នា ដើម្បីថែរក្សាសុខសន្តិភាព និងការ អភិវឌ្ឍខេត្តឲ្យកាន់តែរីកចំរើនជឿនលឿនទៅមុខ ។ក្នុងឱកាសនេះដែរ សម្តេចក្រឡាហោមក៍បានអំពាវនាវដល់មន្ត្រីច្រកទ្វារ ដែលជាប់ព្រំដែនកម្ពុជា.ថៃទាំង៨ខេត្ត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះនៅប្រទេសថៃអ្នកឆ្លងជម្ងឺកូវិដ១៩ កាន់តែច្រើនឡើងៗ។ ដូច្នេះ រាល់ការចេញចូលត្រូវត្រួតពិនិត្យនិងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ជៀសវៀងនាំឱ្យឆ្លងជម្ងឺពីគេមកយើង និងឆ្លងពីយើងទៅគេផងដែរ ។
ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលទើបនឹងតែងតាំងថ្មី បានធ្វើការប្តេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងបន្តការអភិវឌ្ឍដោយរក្សាការពារសុខសន្តិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បង្កើនកិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុង បង្កើនការការពារនូវវិធានការជម្ងឺកូវីដ១៩ ដូនដល់ប្រជាពលរដ្ឋ ដោយទទួលយកការរៀនសូត្រ និងបទពិសោធន៍ពីរៀមច្បងអតីតថ្នាក់ដឹកនាំខេត្តមុនៗនូវចំណុចល្អ ដើម្បីមកវិភិវឌ្ឍខ្លួន ឲ្យកាន់តែរីកចំរើនឡើងថែមទៀត ។សូមបញ្ជាក់ថា ៖ លោកជំទាវ បាន ស្រីមុំអតីតជាតំណាងរាស្រ្តមណ្ឌលប៉ៃលិន ត្រូវបានព្រះមហាក្សត្រត្រាប់បង្គាប់តែងតាំងជាអភិបាលខេត្តប៉ៃលិនជំនួលឯកឧត្តមផាន់ចាន់ធុល ដែលផ្ទេរទៅបំរើការងារនៅទីស្តីក្រសួងមហាផ្ទៃ ។
ប្រកាសតែងតាំងអភិបាលខេត្តថ្មី ជាស្រ្តីលើកទី១នៅខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២១.១២.២០២០ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើជាគណៈអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដោយតែងតាំងតាំងលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្តប៉ៃលិន ជំនួសឯកឧត្តម ផាន់ ចាន់ធុល ដែលនឹងត្រូវឡើងតំណែងទៅជាអនុរដ្ឋលេខាក្រសួងមហាផ្ទៃ ។ ហើយថ្ងៃនេះខេត្តប៉ៃលិន បានទទួលអភិបាលខេត្តថ្មីជំនាន់ទីបួនហ់ើយ គឺលោកជំទាវ បណ្ឌិតបាន ស្រីមុំ ដែលជាអតីតអ្នកតំណាងរាស្ត្រដ៏មានប្រជាប្រិយភាព ។ ហើយខេត្តប៉ៃលិននឹងទទួលបាននូវសាមគ្គីភាពដ៏រឹងមាំឆ្ពោះទៅកាន់ការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាបន្តពីឯកឧត្ដមអភិបាលខេត្តមុនៗ ធ្វើអោយខេត្តនៅភាគពាយព្យមួយនេះនឹងក្លាយទៅជាទីក្រុងនិមិត្តដ៏ផូរផង់នៃសំណង់សិល្បៈការនិងសម្រស់ធម្មជាតិដ៏គួរអោយទាក់ទាញបំផុតក្នុងអាណត្តិលោកជំទាវ ។