ខេត្តកំពង់ឆ្នាំង: ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅក្នុងហេតុការគ្រោះថ្នាក់ចរាចររវៀងអ្នកជិះម៉ូតូនិងអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងនៅវេលាម៉ោង១១និង៣៥នាទីថ្ងៃទី24 ធ្នូឆ្នាំ2020  លើកំណាត់ផ្លូវចាក់កៅស៊ូមួយកន្លែង នៅចំណុចផ្លូវបែកជាបួន ក្រោយមន្ទីរអប់រំយុវជននឹងកីឡាខេត្ត ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង។ 


ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត នឹង ម៉ូតូ ខាងលើនេះនៅក្នុងដំណើរខ្វែងទិសគ្នា  ម៉ូតូមួយគ្រឿងពាក់ស្លាកលេខ(កំពង់ឆ្នាំង1C 23-79) បើកបរពីទិសជើងទៅត្បូង បើកបរដោយឈ្មោះចំណែករថយន្តពាក់ស្លាកលេខ ម៉ូសារឹមភេទស្រីអាយុ៥០ឆ្នាំងមានទីលំនៅក្នុងភូមិដក់គ្រង.ឃុំពង្រ.ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។


ដោយឡែករថយន្តបង្កម៉ាកFordពាក់ស្លាក់លេខ(ភ្នំពេញ2AL 84-27) បើកបរដោយឈ្មោះ វីគឹមឡុង ភេទប្រុសអាយុ៣២ឆ្នាំមានទីលំនៅភូមិវត្តភ្នំ.ឃុំភ្នំកូ.ស្រុកឧុត្តុងខេត្តកំពង់ស្ពឺបើកបរដៅទិសពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុកយ៉ាងពេញទំហឹងបណ្ដាលឱ្យស្ត្រីបើកបរម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង ។


ក្រោយពេលកើតហេតុសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយទៅសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ។


ដោយឡែកម្ចាស់ រថយន្ត និងរថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមនិងរថយន្តកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីផងដែរ៕ 



ដោយសិក្ខារិន