ខេត្តកំពង់ឆ្នាំង :
ជនសង្សយ័ចែកចាយថ្នាំញៀនម្នាក់រួមនិងថ្នាំញៀន១០កញ្ចប់តូចនិង១កញ្ចប់ធំត្រូវបានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងចុះធ្វើការបង្រ្កាបករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយករណីនិងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុង ស្រុករលាប្អៀរករណីបង្ក្រាបគ្រឿងញៀនខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ២និង៣០នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ ដឹកនាំដោយលោក មេបញ្ជាការកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងលោកវរសេនីយ៍ត្រី អុឹម លីអុីមបានចុះធ្វើការបង្ក្រាបករណី ចែកចាយនឹងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណីនៅចំណុចភូមិចំការតាម៉ៅ ឃំុស្រីថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងបានឲ្យដឹងថាករណីបង្ក្រាបការជួញដូរគ្រឿងញៀនខាងលើនេះបានឃាត់ខ្លួនជនសង្ស័យម្នាក់ មាន ១-ឈ្មោះយ៉ែម តារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសន្ទូច ឃំុស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងមាន(មុខរបមិនពិតប្រាកដ) និងដកហូតវត្ថុតាងរួមមាន : ម្សៅក្រាមព៌ណសថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០១កញ្ចប់ធំនឹង១០កញ្ចប់តូចទម្ងន់៥.០៧ក្រាម រួមនិងសម្ភារៈវេចខ្ចប់មួយចំនួនផ្សេងៗទៀត និងទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកoppoផងដែរ។បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងថ្នាំញៀនត្រូវបានកម្លាំង ការិយាល័យជំនាញប្រឆាំងគ្រឿងញៀនធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីនញ្ជូនបន្តទៅសាលាតំបូងខេត្តចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី 29 ខែធ្នូឆ្នាំ 2020 នេះហើយ៕