នៅរសៀល ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ គណសង្ឃនាយកសាលាគណខេត្តកំពង់ចាម និមន្តដឹកនាំដោយព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និងចូលរួមនិមន្តមន្ត្រីសង្ឃក្រុង-ស្រុក១០ទូទាំងខេត្តកំពង់ចាម ដើម្បីនាំបច្ច័យមូលនិធិសម្រាប់ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃក្នុងជំហានដំបូង។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរព្រះគុណដល់ព្រះមន្ត្រីសង្ឃដែលបានបរិច្ចារបច្ច័យក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ និងបន្តធ្វើសកម្មភាពមនុស្សធម៍រួមគ្នាបន្តទៀត។
គូសបញ្ជាក់ផងដែរថា បច្ច័យមូលនិធិដែលបានចូលរួមពីតាមបណ្តាលវត្តទូទាំងខេត្ត សរុប៦៣,៧៧៩,០០០រៀល ក្នុងដើម្បីចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃក្នុងជំហានដំបូង៕