បន្ទាប់ពីទទួលបានពត៏មានពីប្រជាពលរដ្ធថាមានករណីឈូសឆាយដីមាត់បឹងដើម្បីកាយយកអាច់ដីលក់ ឯកឧត្ដមអ៊ុនចាន់ដាអភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានសហការជាមួយឯកឧត្ដមអគ្គព្រះរាជអជ្ញា ចាត់បញ្ជាទៅកំលាំងជំនាញបរិស្ថានដឹកនាំដោយលោកសុធាពិសិដ្ធព្រះរាជអជ្ញារងសាលាតំបូងខេត្ត ចុះទៅបង្ក្រាបកាលពីវេលាម៉ោង2រសៀលថ្ងៃទី23ខែធ្នូឆ្នាំ2020និងឃាត់គ្រឿងចក្រនិងឡានដឹកដីចំនួនដប់ពីរគ្រឿងនិងគ្រឿងចក្រប្រភេទអ៊ីចមួយគ្រឿងទៀតដែលចូលឈូសឆាយដីព្រៃលិចទឹកនៅចំនុចមាត់បឹងម្រេចស្ថិតក្នុងភូមិវាលខ្សាច់ឃុំរអាងស្រុកកំពង់សៀមខេត្តកំពង់ចាម ។
តាមការអោយដឹងពីលោកសុធាពិសិដ្ធព្រះរាជអជ្ញារងបានអោយចឹងថាការឃាត់គ្រឿងចក្រខាងលើនេះត្រូវពិន័យតាមច្បាប់មាត្រាទី96នៃច្បាប់ជលផលស្ដីពីការឈូសឆាយបំផ្លាញព្រៃលិចទឹកដែលជាជំរកត្រីពងកូននិងបង្កការខូចខាតផ្លូវក្នុងភូមិផងដែរ។
បច្ចុប្បន្នគ្រឿងចក្រទាំង ដប់ពីរគ្រឿងនិងគ្រឿងចក្រប្រភេទអ៊ីចមួយគ្រឿងទៀតកំពុងរក្សារទុកនៅកន្លែងកើតហេតុនិងហៅម្ចាស់មកចូលខ្លួនពិន័យអន្តរកាលស្ដីពីច្បាប់ជលផលផងដែរ។