ខេត្តរតនគិរី៖  តូបផ្សារចុងសប្តាហ៍មុខមន្ទីរពាណិជ្ជកម្មខេត្តត្រូវអគ្គីភ័យឆាបឆេះសម្ភារៈមួយចំនួនខូចខាតអស់ទាំងស្រុង។


អសគ្គីភ័យឆាបឆេះតូបនោះបានកើតឡើងនៅវេលាម៉ោង៤.១៥នាទីយប់រំលងអធ្រាត្រថ្ងៃទីមួយឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ត្រង់ចំណុចមុខមន្ទីរពាណិជ្ជកម្មខេត្ត(ផ្សារចុងសប្តាហ៍)ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី។


ប្រភពបានឱ្យដឹងថាការឆេះនោះបានខូចខាតតូបធ្វើអំពីតង់កៅស៊ូចំនួន២ តូបនិងសម្ភារៈមួយចំនួនទៀតផងដែរ។


ក្នុងហេតុការណ៍ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន១គ្រឿងពន្លត់មិនប៉ះពាល់ដល់ផ្ទះអ្នកជិតខាងនោះទេ។ តូបឆាបឆេះនេះមិនទាន់ដឹងច្បាស់អំពីមូលហេតុនៅឡើយហើយអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចកំពុងបន្តចុះស្រាវជ្រាវរកមូលហេតុនៃការឆាបឆេះនោះផងដែរ៕

(ផងវិន)