ខេត្តកំពង់ឆ្នាំង:
ទំនប់បង្ហៀរទឹកមួយកន្លែងដែលរងការខូចខាតក្នុងរដូវទឹកជំនន់កន្លងទៅពិបាកក្នុងការធ្វើដំណើរនោះត្រូវបានប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងធ្វើការជួសជុលអោយដំណើរការឡើងវិញនៅថ្ងៃនេះហើយ ។ដោយធ្វើការជួសជុលទំនប់បង្ហៀរទឹកដែលរងការខូចខាតនៅផ្នែកខាងចុងទំនប់ដែលពិបាកក្នុងការធ្វើដំណើរខ្លាំងដោយនៅក្នុងរដូវវស្សាកន្លងទៅវិញត្រូវបានធ្វើការជួសជុលអោយដំណើរការទៅមកវិញហើយនៅថ្ងៃទី 16 ធ្នូ 2020នៅចំណុចភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។ប្រជាពលរដ្ឋបានអោយដឹងថាទំនប់បង្ហៀរទឹកមួយកន្លែងនេះមានឈ្មោះថាទំនប់បារាំងដែលជាបណ្ដាញទំនាក់ទំនងផ្លូវមួយតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅតំបន់ឆ្ងាយឆ្ងាយដូចជាស្រុកជលគីរីទៅខេត្តកំពង់ចាម.និងស្រុករលាប្អៀរមួយផ្នែកទៀតតភ្ជាប់ទៅស្រុកកំពង់ត្រឡាចហើយមួយផ្នែកទៀតតាមផ្លូវទឹកនៅក្នុងខេត្តកំពង់ឆ្នាំងហើយដែលងាយស្រួលក្នុងការដឹកកសិផលមកកាន់ទីផ្សានិងការដឹកជញ្ជូនអ្នកជម្ងឺនិងស្ត្រីមានផ្ទៃពោះរហស័មកកាន់មន្ទីពេទ្យផងដែរ ។
ប្រធានមន្ទីធន់ធានទឹកនិងឧុតុនិយមខេត្តកំពង់ឆ្នាំង លោក ដោកប៊ុនថុន បានអោយដឹងតាមរយះទូរសព្ទនៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី១៦ធ្នូ២០២០នេះថានៅខាងចុងទំនប់បង្ហៀរទឹកផ្នែកខាងត្បូងមានការរងការដាច់ខូចខាត់ពិបាក់ក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកដោយសារតែរងការខូចខាតដោយសារទឹកជំនន់នៅរដូវវស្សាកន្លងទៅ ។លោកបានបញ្ជាក់ទៀតថាពេលនេះខាងជំនាញរបស់លោកកំពុងតែធ្វើការចាក់បង្ហាត់កន្លែងដែលរងការបាក់ស្រុតប្រេះទឹកហូរដាច់ដែលពិបាកក្នុងការធ្វើដំណើរនោះត្រូវដំណើរការជួសជុលកែលម្អឡើងវិញហើយដោយផ្នែកខាងដែលកំពង់ជួសជុលនោះដោយធ្វើយ៉ាងណាខ្ពស់ជាងខាងទំនប់កំពស់៣តឹកផងដែរ ។ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងលោកដោកប៊ុនថុនបានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលមានភូមិឋាននៅជាប់ជាប់ដីក្នុងតំបន់នោះសូមមេត្តាជួយថែរក្សាឲ្យបានជាប់ល្អទុកជាសម្បត្តិរដ្ឋនិងជាសម្បត្តិរួមសម្រាប់ប្រើប្រាស់ទាំងអស់គ្នាអោយបានយូរព្រោះថាតំបនើយើងជាតំបន់លិចទឹកផងដែរ ។នៅក្នុងការជួសជុលកែលម្អចុងទំនប់នោះអាជ្ញាធសង្កាត់ផ្សាឆ្នាំង.លោកមេភូមិតំណាងប្រជាពលរដ្ឋបានថ្លែងអំណគុណចំពោះប្រធានមន្ទីធុនធានទឹកដែលតែងតែយកចិត្តទុកដាក់គិតគូពីការលំបាករបស់ប្រជាពលរដ្ឋ និងសុំឲ្យលោកនិងក្រុមការងារជួបតែសេចក្តីសុខនិងសម្រេចបានគ្រប់ការងារភារកិច្ចដែលថ្នាក់រដ្ឋដាក់ជូន ៕