រតនគិរី៖ នារី វ័យក្មេងម្នាក់ បានធ្វើអត្តឃាតលេបថ្នាំសម្លាប់ខ្លួនព្រោះតែ ខឹង ឪពុកម្ដាយឈ្លោះប្រកែកគ្នាញឹកញាប់ខ្មាសអ្នកជិតខាងខ្លាំងពេក ។ ហេតុការណ៍នារីធ្វើអត្តឃាតនេះ បានកើតឡើង នៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២០ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ។ប្រភពបានឱ្យដឹងថានារី ដែលធ្វើអត្តឃាតដោយលេបថ្នាំសម្លាប់ខ្លួនទាំងនៅវ័យក្មេងនោះព្រោះតែ ខឹង និងឪពុកម្ដាយឧស្សាហ៍ឈ្លោះប្រកែកគ្នា ញឹកញាប់ធ្វើ ឱ្យខ្លួនកើតក្តីខ្មាសអ្នកជិតខាងខ្លាំងពេកក៏សម្រេចចិត្តបែបនេះតែម្តង។ ប្រភពបន្តថានារី ធ្វើអត្តឃាត ឈ្មោះ គុយ វីណា អាយុ ២៣ ឆ្នាំ ជនជាតិ ព្រៅ មុខរបរ បុគ្គលិក ពេទ្យឯកជន ( ពេទ្យស្កាយអ៊ីននៅខេត្តរតនគិរី ) មាន ទីលំនៅក្នុងភូមិ - ឃុំកើតហេតុខាងលើ។ ប្រភពបន្តទៀតថាល្ងាចថ្ងៃទី ៥ ខែធ្នូ នារី នោះ បាន ត្រឡប់ពីធ្វើការនៅក្រុងបានលុងមក ហូបបាយ ពេល ល្ងាច ជួបជុំសមាជិកគ្រួសារដូច សព្វដងនាងមិនបាន ចូល សម្រាកទេនៅ សរសេររបាយការណ៍ ប្រចាំថ្ងៃ របស់ខ្លួន ។ លុះ ដល់ម៉ោង ប្រហែល៣ ទៀបភ្លឺឈានចូល ថ្ងៃទី ៦ ខែធ្នូ ម្ដាយ បានឮ សម្លេងកន្ត្រាក់ដៃ កន្ត្រាក់ជើងស្មានតែមាន ចោរ ចូល លួច គាស់ ផ្ទះក៏បានដាស់ប្តីត្រូវជាឪពុកនារីរងគ្រោះងើបមើល ។ ប៉ុន្តែ មិនបាន ឃើញមាន អ្វី ទេ ក៏ ចូលមក ក្នុងផ្ទះ វិញស្រាប់តែ ឃើញ នារី នោះ ដេក នៅលើ ក្ដារ មាន អាការៈ ដង្ហក់ និង ក្អួតចង្អោរ បាត់មាត់បាត់កភ្លាមៗ នោះក៏បានរកឡាន អ្នកភូមិ ដឹក បញ្ជូនទៅ សង្គ្រោះបន្ទាន់ នៅឯ មន្ទីរពេទ្យបង្អែក ខេត្ត ភ្លាមៗដែរ។ ប៉ុន្តែក្រោយពេល បញ្ជូនទៅដល់ ពេទ្យ អកុសល្យនារី នោះក៏បាន ដាច់ខ្យល់ ស្លាប់ បាត់ ទៅហើយ។ ក្រោយពេលនារីធ្វើអត្តឃាតបានស្លាប់បញ្ជូនមកដល់ផ្ទះវិញភ្លាមសមត្ថកិច្ច ជំនាញ នៃ អធិការដ្ឋាន នគរបាល ស្រុក លំផាត់ កម្លាំង ប៉ុស្ដិ៍ រដ្ឋបាល ឃុំ ល្បាំង ២ បានធ្វើ កោសល្យវិច័យ លើសព និង សាកសួរ ក្រុមគ្រួសារនៅ កន្លែងកើតហេតុ ហើយបានសន្និដ្ឋានថាជា ករណី ធ្វើអត្តឃាតដោយលេបថ្នាំ សម្លាប់ខ្លួនឯងពិតប្រាកដ មែន តែមិនបានស្គាល់ថ្នាំ ដែលដែលនារីអត្តឃាត លេប នោះទេ និងបានធ្វើកំណត់ហេតុ ប្រគល់ សពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិចផងដែរ៕