ខេត្តកំពង់ឆ្នាំង:

បុរសម្នាក់បានស្លាប់ដែលគេសង្សយ័ថាជាករណីឃាតកម្មបានកើតឡើងទៀតហើយខណះដែលសមត្ថកិច្ចក៍កំពង់តែបើកការស្រាវជ្រាវផងដែរ ។ករណីដែលគេសង្សយ័ថាជាឃាតកម្មខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង៤០នាទីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនៅចំណុចប្រឡាយទឹកមួយកន្លែង អែបក្បែរផ្លូវក្រាលគ្រួសក្រហមចំណុចខាង មុខផ្ទះរបស់ឈ្មោះ វង វឿន រសនៅក្នុងភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ស្នងការរងនគបាលខេត្តកំពង់ឆ្នាំលោកឧត្តមសេនីយ៍ត្រី ប៉ុលវុទ្ធីបានអោយដឹងតាមរយះទូរសព្ទនៅវេលាម៉ោង២និង១១នាទីថ្ងៃទី៨ធ្នូ២០២០ថាករណីឃាតកម្មខាងលើនេះបង្កឡើងដោយជនសង្ស័យដែលគេមិនបានស្គាល់អត្តសញ្ញាណ បានកាប់ទៅលើជនរងគ្រោះឈ្មោះ ញៀន ណូយ (ហៅស្នា) ភេទប្រុស អាយុ៤០ ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ ។






ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងបានអោយដឹងបន្ថែមទៀតថាតាមការស្រាវជ្រាវរយះពេល២ថ្ងៃមកនេះដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាតំបូងខេត្តកំពង់ឆ្នាំងលោក អ៉ិតសុធា បានធ្វើការនាំខ្លួនជនសង្សយ័២នាក់យកមកស្នងការនគបាលខេត្តកំពង់ឆ្នាំង ។នៅក្នុងកិច្ចប្រតិបត្តការស្រាវជ្រាវក្នុងករណីឃាតកម្មខាងលើនេះសមត្ថកិច្ចនគបាលជំនាញបានធ្វើការឃាត់ខ្លួនជនសង្សយ័២នាក់មាន ១ឈ្មោះ ច្រើន និងទី២ឈ្មោះណឹម អ្នកទាំង២រសនៅក្នុងភូមិគក់ ឃុំពានី ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។បច្ចុប្បន្ន សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវរកជនសង្ស័យដែលជាបក្សពួកបន្តយកមកសាកសួរ និងកសាងសំណុំរឿងតាមទៅតាមនិតិវិធីផងដែ ។ សូមបញ្ជាក់ផងដែរថាគ្រាន់តែរយះពេល៦ថ្ងៃក្នុងខែធ្នូរ២០២០នេះករណីឃាត់តកម្មកើតមាន២ករណីហើយសមត្ថកិច្ចក៍នៅតែបន្តការស្រាវជ្រាវផងដែរ ៕