ខេត្តប៉ៃលិន ៖ ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំស្ទឹងកាច់ បានទទួលបានបណ្ដឹងផ្ទាល់មាត់តាមទូរស័ព្ទកាលពីវេលា ម៉ោង១១ និង៤០នាទីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០  ថាខ្លួនបានបាត់ម៉ូតូភ្លាមៗ នៅចំណុចផ្លូវបំបែកឡើងទៅវត្តអូរបេង ក្នុងភូមិស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ទើបកម្លាំងនគរបាលតាមប្រផាប់ចាប់ព្រភីង ស្ទាក់ដេញតាម រហូតដល់ទាន់ជនសង្ស័យផ្តួលម៉ូតូរត់ចូលចំការក៍ចាប់ឃាត់ខ្លួនតែម្តង ។ហេតុការណ៍ចាប់បានជនសង្ស័យនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងដីចំការ១កន្លែងក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយរឹបអូសបានម៉ូតូ២គ្រឿង ។





ប្រភពព័ត៍មានបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ សៀន ញ៉ន ភេទប្រុស អាយុ៥៥ឆ្នាំ ជាមន្រី្តរាជការ   មានទីលំនៅបច្ចុប្បន្ន នៅភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ចំណែកជនសង្ស័យមានគ្នា២នាក់ ទី១. មាន ឈ្មោះ សុខ និល ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅក្នុងភូមិផ្សារ ឃុំអន្លុងត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី២. មិនស្គាល់អត្តសញ្ញាណ កំពុងរត់គេចខ្លួន ដោយនគរបាលកំពុងតាមប្រម៉ាញ់ ។ប្រភពដដែលបានបន្តទៀតថា ក្រោយពីទទួលបណ្ដឹងផ្ទាល់មាត់នេះរួច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយ កម្លាំងជំនាញផែនការងារព្រហ្មទណ្ឌ និងកម្លាំងវេនប្រចាំបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ និងកម្លាំងអធិការដ្ឋាននគរបាល  ក្រុងប៉ៃលិន ចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង ហើយម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។ ចំណែកវត្ថុតាងដែលនគរបាលដកហូតបាន មានម៉ូតូចំនួន០២គ្រឿង ៖ទី១- ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨  ពាក់ផ្លាកលេខប៉ៃលិន 1C- 4992 (ម៉ូតូដែលជនសង្ស័យបានកាច់សោរយក) ។ ទី២- ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ  ផលិតឆ្នាំ២០១៥ គ្មានផ្លាកលេខ (ម៉ូតូរបស់ជនសង្ស័យធ្វើសកម្មភាព) ។ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នជនសង្ស័យ និងម៉ូតូទាំង០២គ្រឿង ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់  ។ ចំណែកជនសង្ស័យម្នាក់ទៀត ដែលបានរត់គេចខ្លួន កម្លាំងជំនាញនៃអធិការដ្ឋានស្រុកសាលាក្រៅ កំពុងស៊ើបអង្កេត និងស្វែងរកមុខសញ្ញាបន្ត ៕