ខេត្តកំពង់ឆ្នាំង: ស្រូវពូជកង្រី(LR85)បានធ្វើការចែកជូន ដល់កសិករដែលរងគ្រោះដោយទឹកជំនន់ទឹកទន្លេ នៅឃុំកោះថ្កូវចំនួន៤១គ្រួសារ


ទី១៥ ខែធ្នូ ឆ្នាំ២០២០  អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី កញ្ញា ហេងគឹមស្រៀងបានចុះនាំយកពូជស្រូវកង្រី(LR85) ចែកជូនដល់កសិករដែលរងគ្រោះដោយទឹកជំនន់ទឹកទន្លេ ចំនួន ៤១គ្រួសារ  ។


សរុបចំនួនពូជស្រូវចំនួន ៤ តោន៧៧គីឡូក្រាម ធ្វើឡើងដោយអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងកញ្ញា ហេងគឹមស្រៀង ដោយមានទាំងកសិករមកពីចំនួន ១០ភូមិក្នុងឃុំកោះថ្កូវ ហើយមានការចូលរួមពីអាជ្ញាភូមិ-ឃុំ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកជលគីរី នៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងដែលបាបធ្វើឡើងនៅថ្ងៃទី១៥ធ្នូរ២០២០ ផងដែរ ។


អំណោយជាស្រូវពូជរបស់មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលបាននាំយកមកចែកជូននៅថ្ងៃនេះមានចំនួន ៤០គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបានពូជស្រូវចំនួន ១០០គីឡូក្រាម ហើយ១គ្រួសារទៀតទទួលបានតែចំនួន ៧៧គីឡូក្រាម ដោយសារតែគាត់មានផ្ទៃដីតូចជាងគេ ។


 អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទកញ្ញាហេងគឹមស្រៀងបានបញ្ជាក់ឲ្យដឹងថាក្នុងគោលបំណង លើកទឹកដល់កសិករ អោយពួកគាត់ខិតខំប្រឹងប្រែងធ្វើការស្តារឡើងវិញនូវផលិតកម្មដំណាំស្រូវរបស់ពួកគាត់ និងរួមចំនែកក្នុងការផលិតស្បៀងអាហារសម្រាប់បរិភោគ និងលក់ដើម្បីបង្កើនប្រាក់ចំណូល ក្នុងអំឡុងពេលសកលលោកក៏ដូចប្រទេសកម្ពុជាបានជួបវិបត្តិសេដ្ឋកិច្ចដោយសារជម្ងឺCovid-19ផងដែរ ៕


ដោយសុក្ខារិន