ខេត្តកំពង់ឆ្នាំង:
រថយន្តទូរីសដឹកបន្លែមួយគ្រឿងបើកលឿនលឿនពីគេចម៉ូតូធ្លាក់ផ្លូវបុកនិងបំទឹកស្អាតបកក្បាលត្រឡប់ក្រោយវិញ ។ហេតុការគ្រោះថ្នាក់ចរាចខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីថ្ងៃ១៥ធ្នូ២០២១នៅចំណុចខាងកើតរង្វង់មូលទូកស្ថិតក្នុងភូមិស្ថិតក្នុងភូមិទី៧សង្កាត់ខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំង ។រថយន្តបង្កហេតុធ្លាក់ផ្លូវដោយខ្លួនឯងខាងលើនេះម៉ាក់ទូរីសពណ៌សពាក់ស្លាកលេខភ្នំពេញ2BG.33.86 បើកបរដោយយុវជនម្នាក់មិនត្រូវបានអោយស្គាល់ឈ្មោះក្នុងទិសដៅពីកើតទៅលិចមកដល់កន្លែងកើតហេតុធ្លាក់ផ្លូវបុកនិងទុយោទឹកធំរបស់ទឹកស្អាតអាងកូបែកក្បាលត្រឡប់ក្រោយវិញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថារថយន្តបើកធ្លាក់ផ្លូវខ្លួនឯងនេះបានបើកដឹកបណ្តែទៅបោះអោយម៉ូយនៅផែមាត់ទន្លេខាងក្រោមរួចបើកបកមកវិញបានវ៉ាកនិងម៉ូតូរួចគេចបណ្តាលអោយធ្លាក់ផ្លូវបុកទុយោធំទឹកស្អាតបកក្បាលត្រឡបក្រោយវិញបណ្តាលអោយរងការខូចខាតរថយន្តផ្នែកខាងមុខនិងមិនបង្កការគ្រោះថ្នាក់ដល់អ្នកបើកបរនិងអ្នកធ្វើដំណើរនោះឡើយ ។ក្រោយពេលកើតហេតុហេតុម្ចាស់រថយន្តបានហៅរថយន្តស្ទូចយកទៅធ្វើការជួសជុលដោយខ្លួនឯងរំខានដល់សមត្ថកិច្ចនៅឡើយ ៕