ថ្ងៃទី25ខែមករា ឆ្នាំ2021នៅពហុកីឡាដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)មានពិធីបើក ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ តែម ម៉ឺន ប្រធានសហពន្ធ័ កីឡាប្រដាល់គុនខ្មែរ ឯកឧត្ត ម៉ិល កាដូ លោក ហួង តារាមុនី អគ្គនាយកស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុសិ៍លេខ៥។
តាមរបាយការណ៍ ឯកឧត្ត និន ភារម្យ អោយដឹងថា៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០នេះមានកិឡាករចំនួន១០៨នាក់ មកពី ក្រសួង ការពារជាតិ ក្រសួង មហាផ្ទៃ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ រាជធានីភ្នំពេញ ខេត្ត កណ្តាល ខេត្ត ព្រៃវែង ខេត្ត បាត់ដំបង ខេត្ត បន្ទាយមានជ័យ សៀមរាប ស្វាយរៀង ត្បូងឃ្មុំ មណ្ដលគិរី រតនគិរី កំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ។ការប្រកួតនេះតាមរូបមន្តជំរុះ ដែលមានរយៈពេល៥ថ្ងៃ។ឯកឧត្ត តែម ម៉ឺនបានថ្លែងថា ៖ដោយសារប្រទេសយើងមានសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ទើបធ្វើអោយវិស័យកីឡាប្រដាល់គុនខ្មែរមានការរីកចំរើនទាំងក្នុងប្រទេសនិង ឆាកអន្តរជាតិ។
ក្នុងឪកាសនោះ ឯកឧត្ត តែម ម៉ឺន បានថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិក សន្តិភាព ផងដែរ។តារាងឈ្មោះកីឡាករប្រកួតថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១
ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុសិ៍លេខ៥ផ្សាយផ្ទាល់ស្តីពីការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ចាប់ពីម៉ោង ១ៈ០០ដល់ម៉ោង៤ៈ០០រសៀល។