ភ្នំពេញ: ជនសង្ស័យ១ក្រុមបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែងប៉ុនប៉ងលួចទ្រព្យសម្បត្តិតែមិនបានសម្រេចត្រូវម្ចាស់ផ្ទះឃើញទាន់ចាប់បានម្នាក់និងបក្សពួក២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។ កាលវេលាមោង១និង២០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្តិ៏ ទី២៨ ខែមករាឆ្នាំ២០២១។ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ ចំណុចជិតវត្តពោធិ៏ញៀន ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ជនសង្ស័យមានឈ្មោះ ហឿន ទុំ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅម្ដុំវត្តពោធិ៏ញៀនមានស្រុកកំណើតខេត្តសៀមរាប។ តាមប្រភពពីម្ចាស់ផ្ទះបានឲ្យដឹងថាមុនពេលកើតហេតុគាត់ឃើញជនសង្ស័យមានគ្នា៣នាក់និងរម៉កអេតចាយមួយគ្រឿងបើកមកឈប់មុខផ្ទះរបស់គាត់រួចបានធ្វើសម្មភាពគាស់ផ្ទះរបស់គាត់បំរុងលួចទ្រព្យសម្បត្តិដោយឃើញទាន់បានពទ្ធ័ចាប់បានម្នាក់និងបក្សពួក២នាក់ទៀតបានបើករម៉ករត់គេចខ្លួនដោយសុវត្តិភាព។


បច្ចប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៏រដ្ឋាបាលស្ទឹងមានជ័យ២ធ្វើកំណត់ហេតុនិងសាកសួរដើម្បីស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញាតាមចាប់បក្សពួកដែលនៅសេសសល់មកផ្ដន់ន្ទាទោសតាមផ្លូវច្បាប់។ ចំណែកជនសង្ស័យបានឆ្លើយសារភាពថាខ្លួនគេនិងបក្សពួកទាំង៣នាក់ធ្លាប់គាស់ផ្ទះបាន២ដងហើយទើបតែយប់នេះត្រូវម្ចាស់ផ្ទះចាប់បានតែម្ដង។ ជនរងគ្រោះជាម្ចាស់ផ្ទះក៏បានមកដាក់ពាក្យបណ្ដឹងផងដែរ។