កំពង់ឆ្នាំង : ក្មេងប្រុសតូចៗ២នាក់លង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិ ។ ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅចំណុចស្រះទឹករួមភូមិតាឪស ឃុំក្តុលសែនជយ័ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចនគបាលមូលដ្ឋានឃុំក្តលសែនជយ័បានអោយដឹងថា ក្មេងប្រុសរងគ្រោះទាំង២នាក់ស្លាប់ខាងលើនេះមាន ១ ឈ្មោះ វីជីវ៉ាន់ ភេទប្រុស អាយុ៦ឆ្នាំ មានឪពុកឈ្មោះ សែមសុវី អាយុ៣៦ឆ្នាំ មានម្តាយឈ្មោះ សួនសុផល អាយុ៣៦ឆ្នាំ។ ក្មេងរងគ្រោះទី២មាន ឈ្មោះ ជាតិ រិទ្ធី ភេទប្រុស អាយុ៤ឆ្នាំ មានឪពុកឈ្មោះ ជរ័ ជាតិ អាយុ៣៧ឆ្នាំ មានម្តាយឈ្មោះ ស ចាន់ថា អាយុ៣៣ឆ្នាំ គ្រួសារទាំង២នាក់រស់នៅក្នុងភូមិ ឃុំ ស្រុកកើតហេតុខាងលើ ។ សមត្ថកិច្ចនគរបាលមូលដ្ឋានឃុំក្តុលសែនជ័យបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុពុកម្ដាយរបស់ក្មេងរងគ្រោះទាំងពីរខាងលើបានចេញដើរទៅរកមើលគោ ក្មេងប្រុសទាំងពីនាក់នៅផ្ទះលុះដល់ល្ងាចម្តាយឪពុកក្មេងទាំង២ត្រឡប់មកពីឃ្វាលគោវិញរកមើលកូនមិនឃើញបាននាំគ្នាដើររកមើលក៍ឃើញខោអាវពួកគេទាំង២នៅទើលើរបងលួសហ៊ុំព័ទ្ធស្រះមានការសង្សយ័ក៍នាំគ្នាមុជទឹករាវរករហូតដល់ម៉ោង៩យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ទើបរកឃើញសពក្មេងប្រុសទាំង២នាក់បានស្លាប់នៅក្នុងទឹកបាតស្រះបាត់ទៅហើយ ។ សមត្ថកិច្ចបានអោយដឹងទៀតថាក្រោយការពិនិត្យសាកសពក្មេងទាំង២នាក់រួចហើយសមត្ថកិច្ចបានប្រគល់សពទាំង២ប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕