ភ្ភ្នំពេញ៖ រថយន្តយីឌុបមួយគ្រឿង​ បេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន​ និងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្ត​ដឹក​កកពីក្រោយពេញទំហឹង​ ​បណ្ដាលឲ្យរថយន្តដឹកទឹកកកក្រឡាប់​​ផ្ងារ​ជើង​ មួយ​ចំហៀង​ បង្កការភ្ញាក់ផ្អេីលកាលពីវេលា​ម៉ោង​៩យប់​ ថ្ងៃ​ទី​២៦​ ខែ​មក​រា​ ឆ្នាំ​២០២១​ នៅបណ្ដោយផ្លូវ​៦០ម៉ែត្រ​ កែង​ផ្លូវ​បេតុង​ផ្សារ​ក្រមួន​ ក្នុងសង្កាត់​ចាក់​អង្រែ​ក្រោម​  ខណ្ឌ​មាន​ជ័យ​  រាជធានី​ភ្នំពេញ​  ។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឲ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​ បុរស​ម្នាក់​ បានបេីក​រថយន្ត​ឃ្លុប​ដឹក​ទឹក​កក​ ម៉ាក​ KAI FRONTIER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​ 2AJ- 1835 បាន​បេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយផ្លូវ​៦០ម៉ែត្រ​ ក្នុង​ទិសដៅ​ ពី​ជេីង​ទៅ​ត្បូង​ លុះ​មកដល់​ចំនុច​កេីត​ហេតុ​ ក៍បាន​ស៊ី​ញ៉ូ​បត់​ឆ្វេង​ គោលបំណង​ចូលទៅ​ផ្លូវ​បេតុង​ ក្រោយ​ផ្សារ​ក្រមួន​  ស្រាប់តែ​រថយន្ត​បត់​បាន​បន្តិច​  ក៍​មាន​បុរស​ម្នាក់​ទៀត​ បានបេីក​រថយន្ត​យី​ឌុប​ ម៉ាក​ ហ៊ីយ៉ាន់ដាយ​ ពណ៌​ស​លាយ​បៃតង​ ពាក់​ស្លាក​លេខ​ ព្រះសីហនុ​ 3A-0586 ធ្វើ​ដំណើរក្នុង​ទិសដៅ​ស្រប​គ្នា​  ក្នុង​ល្បឿនយ៉ាង លឿន​ ខ្វះការប្រុងប្រយ័ត្ន ​ជ្រុល​ទៅ​បុក​ រថយន្ត​ឃ្លុប​ដឹក​ទឹក​កក​ ពីក្រោយ​ពេញទំហឹង​ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង​មួយ​ចំហៀង​ខាង​ស្ដាំ​ ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​បេីក​រថយន្ត​ រងរបួស​តិចតួច​ តែមិន​បានទៅ​មន្ទីរពេទ្យ​ទេ។ ដោយ​ឡែក​រថយន្ត​យី​ឌុប​វិញ​ រងការ​ខូចខាត​ផែ្នក​ខាង​មុខ​ចំហៀង​ខាង​ឆ្វេង​ផងដែរ​ ។  




ក្រោយ​មក​ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ មូលដ្ឋាន​ក៍ដូច​ជា​ជំនាញ​ចរាចរណ៍​ខណ្ឌ​មាន​ជ័យ​ បានចុះ​ទៅ​កន្លែង​កើត​ហេតុ​ រួច​ហើយ​បានបាញ់​ថ្នាំ​ និងធ្វេីការវាស់​វែង​ ស្ទូច​យក​រថយន្ត​ដាក់​គៀន​ កុំ​ឲ្យមាន​ការ​កកស្ទះ​ចរាចរណ៍​ដល់​អ្នក​ដំណើរ​ដទៃទៀត​ ព្រមទាំង​ឲ្យ​ភាគី​ទាំង​សងខាង​សម្របសម្រួល​គ្នា​ផងដែរ​  ។ចុងក្រោយ​ ភាគី​ទាំង​សងខាង​ បានសម្រប​សម្រួល​ ដោយ​ខាង​រថយន្ត​យី​ឌុប​ បាន​ព្រមសងថ្លៃខូចខាតទៅលេី​រថយន្ត​ ដឹក​ទឹក​កក​ ចំនួន​៥០០ដុល្លារ​ ដេីម្បី​បញ្ចប់​រឿង​នៅនឹងកន្លែង៕​