ដើម្បីចូលរួមចំណែកអបរំយុវជនមានគុណភាពខ្ពស់និងប្រសិទ្ធិភាពខ្ពស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច UME សាខាខេត្តកំពង់ចាម បានសហការជាមួយអង្គការសម្ព័ន្ធយុវជន YUCD ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងអនាគត និងដើម្បីអភិវឌ្ឍយុវជនឪ្យមានបុគ្គលិកលក្ខណៈពេញលេញលើផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ និង បំណិន ដើម្បីឪ្យយុវជនក្លាយជាពរលរដ្ឋល្អក្នុងសង្គមជាតិ។
កាលពីថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ ថ្មីៗនេះ ក្រុមនិស្សិត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME សាខាខេត្តកំពង់ចាម បានសម្តែង ត្រាប់ក្រោមប្រធានបទ សភាយុវជនត្រាប់លើកទី១២ ដើម្បីពិភាក្សា និងដេញដោលទៅលើសេចក្តីព្រាងវិសោធនកម្មគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា ។
ឯកឧត្តម មួន វាសនា ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន និងជាសាកលវិទ្យាការរងទទួលបន្ទុក សាខាសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម មានប្រសាសន៍ថា៖ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបុគ្គលិក និស្សិត គណកម្មាការរៀបចំកម្មវីធី និង សមាជិកក្នុងអង្គពិធីទាំងអស់ដែបានអញ្ជើញចូលរួម ក្នុងពិធី សភាយុវជនត្រាប់លើកទី១២ នេះ។
ឯកឧត្តម មួន វាសនា មានប្រសាសន៍បន្តថា៖ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សាឯកជន បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីក្រសួងអប់រំយុវជននិងកីឡា និងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាដើម្បីលើកកម្ពស់ គុណភាពប្រសិទ្ធភាពនិងសីលធម៌នៃការអប់រំថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា។ នៅក្នុងនោះផងដែរ ក្រសួងអប់រំបានយកចិត្តទុកដាក់បង្កើតគោលនយោបាយជាតិ ស្តីពីការអភវិឌឌ្ឍន៍យុវជនកម្ពុជា ដោយយុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និង ការក្សាសន្តិភាព ទាំងបច្ចុប្បន្ន និង អានគត។ ដែលសមនឹងពាក្យថា ទំពាំងស្នងប្ញសី យុវជនប្រុសស្រីស្នងជាតិ គឺយុវជនជាសសរទ្រូងប្រទេសជាតិ ដោយយុវជនត្រូវខិតខំសិក្សាឪ្យមានគុណភាព សមត្ថភាព។
ឯកឧត្តម បានគូសបញ្ជាក់ថា៖ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក គ្រប់លំដាប់ថ្នាក់ទូទាំងសាកលវិទ្យាល័យគ្រប់ គ្រងនិងសេដ្ឋកិច្ច មានមោទនភាពក្រៃលែងនិងត្រៀមទទួលនូវគំនិតល្អៗដែលបានមកពីការពិភាក្សា ដេញដោល ព្រមទាំង អនុសាន៍ដ៏ល្អៗ ដើម្បីចូលរួមចំណែកអបរំយុវជនមានគុណភាពខ្ពស់និងប្រសិទ្ធិភាពខ្ពស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅសាកលវិទ្យាល័យដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងអនាគតនេះ ។
ឯកឧត្តម មួន វាសនា បានអំពាវនាវ សូមឪ្យយុវជនខិតខំក្រេបជញ្ជក់យកចំណេះដឹង ទៅតាម ជំនាញនីមួយៗ ដែលយុវជនគ្រប់រូប ត្រូវប្រើប្រាស់ ពេលវាលាយុវវ័យរបស់ខ្លួន ដោយព្យាយាម សង្វាត រៀនសូត្រ សេចក្តីព្យាយាម និង កិច្ចខិតខំប្រឹងប្រែងដ៏លំបាក ក្នុងយុវវ័យគឺជាពេលវេលាមាសដែលនឹងបំពាក់បំប៉នសមត្ថភាពជំនាញ ភាពប៉ិនប្រសព្វ និង គំនិតច្នៃប្រឌិត ដែលកើតចេញពីការសិក្សា ការពិភាក្សា ដេញដោល គឺជាធនធានបញ្ញាដ៏ចាំបាច់ មិនអាចខ្វះបាន ដើម្បីធានា និរន្តភាព នៃការអភិវឌ្ឃន៏ ការសិក្សា សន្តិភាព បូរណភាពទឹកដី និងភាពសម្បូររុងរឿង នៃប្រទេសជាតិ នាពេលអនាគត និងសូមយុវជនទាំងអស់ជាសផុតពីគ្រឿងញ្ញាណ និងអំពើបាយមុខ ដោយយុកចិត្តទុកដាក់ខិតខំរៀនសូត្រ៕