យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ-19 ក្នុងកងយោធពលខេមរភូមិន្ទបានប្រព្រឹត្តទៅនៅមន្ទីពេទ្យ ព្រះកេតុមាលាកាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។យុទ្ធនាការនេះគឺចាក់ជូនឥស្សរជន និងនាយទាហ៊ានជាន់ខ្ពស់ក្នុងកងយោធពលខេមរភូមិន្ទ។
វ៉ាក់សាំងដែលមានឈ្មោះថា សុីណូហ្វាម Sar-Cov2Sinopharm គឺជាជំនួយដ៍ថ្លៃថ្លារបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលមានចំនួន៦០មុឺនដូស។បានផ្តល់មកជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាជន។សម្តេចបានមានប្រសាន៍បន្ថែមទៀតថា តាមអង្គភាពនិងតាមកងពលនឹងត្រូវចាក់ជូនជាបន្តបន្ទាប់។
សូមបញ្ជាក់ថាការចាក់វ៉ាក់សាំងនេះមានតាមបន្ទីពេទ្យដូចជា បន្ទីពេទ្យព្រះកេតុមាលា បន្ទីពេទ្យរុស្សី បន្ទីពេទ្យកាល់ម៉ែត បន្ទីពេទ្យអង់ឌួង និងបន្ទីពេទ្យកុមារជាតិ។
ក្នុងនោះក៍មានក្រុមគ្រូពេទ្យរបស់សាធារណរដ្ឋប្រជាមានិតចិនចូលរួមផងដែរ។