ខេត្តកំពង់ឆ្នាំង:

ជនសង្ស័យ 3 នាក់រួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចការិយាលយ័ ប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយនគរបាលស្រុកបរិបូណ៌ធ្វើការឃាត់ខ្លួនរក្សាទុក.សមគំនិត ជួញដូរនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ។កិច្ចប្រតិបត្តការខាងលើនេះធ្វើឡើងនៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី២គម្ភះ២០២១នៅចំណុចផ្លូវលំមួយកន្លែងថិតនៅក្នុងភូមិថ្មីឃុំផ្សារស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ។




ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលផែនគ្រឿងញៀន លោកវរសេនីយ៍ឯកហ៊ុលវាសនា បើនិយាយឲ្យដឹងថាក្រោយការឃាត់ខ្លួនជនសង្ស័យទាំង 3 នាក់ខាងលើនេះកម្លាំងជំនាញរបស់លោកបានរាយការណ៍ជូនស្នងការនគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ខូវលី និងសុំការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អ៉ិតសុធា ដើម្បីនាំជនសង្ស័យទាំង 3 នាក់ប្រឆាំងគ្រឿងញៀនដើម្បីធ្វើការស្រាវជ្រាវបន្ត ។ស្នងការនគរបាលខេត្តកំពង់ឆ្នាំងទទួលផែនគ្រឿងញៀនបានឲ្យដឹងទៀតថាជនសង្ស័យទាំង 3 នាក់ខាងលើមាន 1-ឈ្មោះ អៀងម៉ាលី ហៅ អៀង ភេទប្រុសអាយុ២២ឆ្នាំមានមុខរបរជាកសិកររស់នៅក្នុងភូមិពង្រឃុំផ្សារស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងជាប់ពាក់ព័ន្ធបទផ្សំគំនិតជួញដូរសារធាតុញៀនខុសច្បាប់ ។២ឈ្មោះ វ៉ុនអ៉ីន ភេទប្រុសអាយុ 30 ឆ្នាំមានមុខរបរមិនពិតប្រាកដរស់នៅក្នុងភូមិក្បាលដំរីឃុំត្រពាំងចាន់ស្រុកបរិបូណ៌ពាក់ព័ន្ធការជួញដូរសារធាតុញៀន ។ទី 3 ឈ្មោះអ៊នចិត្រាហៅហ៉ីងអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅក្នុងភូមិថ្មីឃុំផ្សារស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងសារធាតុញៀនដោយខុសច្បាប់ ។នៅក្នុងកិច្ចប្រតិបត្តិការគ្មាននេះសមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនសរុប 18 កញ្ចប់ស្មើនិង១២.៨៨ក្រាមទូរស័ព្ទដៃ 2 គ្រឿងដាវមួយដើមរួមនិងសម្ភារៈវេចខ្ចប់បំរើដល់ការមួយចំនួនផងដែរ ។ជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីនៅថ្ងៃនេះផងដែរ ៕