ជនសង្ស័យប្រុសស្រី៣នាក់រួមនិងវត្ថុតាងថ្នាំញៀន៣២កញ្ចប់ត្រូវបានសមត្ថកិច្ចការរិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយនគបាលស្រុកកំពង់ត្រឡាចធ្វើការឃាត់ខ្លួន បានជាបន្តបន្ទាប់ ក្រោយពីបានធ្វើសកម្មភាពប្រើប្រាស់និង.ចែកចាយ ជួញដូរ និង រក្សាទុកគ្រឿងញៀនដោយខុសច្បាប់ ។
កិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះគឺបានធ្វើឡើងកាលពីវេលាម៉ោង៣និង៤៥នាទី ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ម្សិលមិញ ស្ថិតក្នុងភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចដែលស្ថិតក្នុងការបង្ក្រាបបានឲ្យដឹងថា ក្រុមជនជនសង្ស័យដែលត្រូវឃាត់ខ្លួន១. សុះ អាលី ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរឥស្លាម រស់នៅភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពីបទរក្សាទុក ជួញដូរសារធាតុញៀនខុសច្បាប់។
២.ឈ្មោះ សុះហ្គោសាលី ភេទប្រុស អាយុ៣១ឆ្នាំ ជាខ្មែរឥស្លាម រស់នៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ឡាច ខេត្តកំពង់ឆ្នាំងពីបទរក្សាទុក ជួញដូរសារធាតុញៀនខុសច្បាប់។
និង ៣.ឈ្មោះ គង់ ស្រីពៅ ភេទស្រី អាយុ២២ឆ្នាំ ជាខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពីបទសមគំនិត ជួញដូរ សារធាតុញៀនខុសច្បាប់ ។
នៅក្នុងពេលប្រតិបត្តការខាងលើនេះឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញ ថ្នាំញៀនច្រកជាស្រេចចំនួនញៀនចំនួន៣២កញ្ចប់,ទូរសព្ឌ័ ២គ្រឿង ម៉ូតូ១គ្រឿង និង សម្ភារ:វេចខ្ចប់មួយចំនួនទៀត ។
នៅក្នុងកិច្ចប្រតិបត្តការខាងលើនេះផងដែរសមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រុមជនសង្ស័យ គឺជាក្រុមមួយដែលប្រជាពលរដ្ឋនៅមូលដ្ឋានបានរាយការណ៍ជូនសមត្ថកិច្ចពីសកម្មភាពប្រព្រឹត្តិបទល្មើសគ្រឿងញៀន នៅក្នុងភូមិរបស់ពួកគាត់ ក្រោយពីទទួលបានព័ត៌មានបានពីទីកន្លែងជាក់លាក់ហើយនោះសមត្ថកិច្ចបានដាក់រាយកម្លាំងចាំឃ្លាំមើលសកម្មភាពបង្រ្កាបជាក់ស្តែងតែម្តង និងបានឃាត់ខ្លួនជនសង្សយ័ប្រុសស្រី៣នាក់ខាងលើរួមជាមួយថ្នាំញៀនជាង៣២កញ្ចប់ផងដែរ ។
ក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចកងសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការបន្តទៅតាមនីតិវិធីនៅរសៀលថ្ងៃនេះផងដែរ ៕
ដោយសុក្ខារិន