ខេត្តស្វាយរៀង៖ ភ្លើងអគ្គីភ័យបានលេបត្របាក់ចំការអំពៅអស់ចំនួន៨០ហិកតាខូចខាតស្ទើទាំងស្រុងសមត្ថកិច្ចដាក់ការសង្ស័យថាមានជនខឹលខូចលួចដុតបំផ្លាញ។
បើតាមសមត្ថកិច្ចនគបាលវរៈការពារព្រំដែនប៉ុស្ត៍មនោរម្យបានឲ្យដឹងថា ករណីភ្លើងឆេះចំការអំពៅនេះបានកើតឡើងនៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ថ្ងៃទី១៤កុម្ភៈ២០២១ស្ថិតនៅភូមិអូតាមោឃុំមនោរម្យស្រុកស្វាយទាបឆេះអស់ប្រមាណ៨០ហិកតា។
ហើយករណីឆេះចំការអំពៅស្ករ នេះគឺជារបស់ក្រុមហ៊ុនលោកកុយ សារ៉េន មានទីលំនៅភូមិពពែតឃុំពពែតស្រុកស្វាយទាប។ប្រភពបន្តទៀតថា ក្រោយពីប្រជាពលរដ្ឋរាយការណ៍ថាមានភ្លើងឆេះចំការអំពៅ សមត្ថកិច្ចបានដឹកនាំកម្លាំងទៅជួយអន្តរាគមន៍ពន្លត់រយៈពេលជាង២ម៉ោងទើបភ្លេីងបានរលត់នៅម៉ោង២និង៣០នាទីរសៀលដោយភ្លើងឆេះមានទ្រង់ទ្រាយធំពេកមិនអាចគ្រប់គ្រងនិងជួយពន្លត់បានម្យាងមេឃមានកំដៅខ្លាំងនិងមានខ្យល់ផងទើបឆេះរាលលឿនបែបនេះ។ក្រោយការពិនិត្យស្ថានភាពរួចសមត្ថកិច្ចដាក់ការសង្ស័យថា ភ្លើងឆេះអំពៅនេះគឺមានជនខឹលខូចលួចដុត។
បច្ចុប្បន្នកងកម្លាំងសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលឃុំមនោរម្យបានសហការជាមួយកម្លាំងនគបាលវរៈការពារព្រំដែនតំណាក់ព្រំដែនមនោរម្យនិងកងយោធពលខេមរភូមិន្ទរវៈការពារព្រំដែនចុះអង្កេតស្រាវជ្រោវ រកមុខសញ្ញាដេីម្បីចាប់មកផ្តន្ទាទោសតាមច្បាប់៕