ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អគ្គលេខាធិការគណកម្មាការអូឡាំពិកកម្ពុជា និង ជាអគ្គលេខាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម បានផ្តល់បទសម្ភាសន៍ជាមួយកម្មវិធី វិថីឆ្ពោះទៅស៊ីហ្គេម ២០២៣ ថា គណកម្មាការអូឡាំពិកកម្ពុជាបានត្រៀមរួចជាស្រេចក្នុងការធ្វើកម្មវិធីបើក បិទស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅពហិកីឡាដ្ឋានជាតិមរតកតេជោ។
កីឡាស៊ីហ្គេម គឺជាកីឡាដែលប្រទេសនីមួយៗកំរ បានធ្វើ ដូចជាកម្ពុជាយើងគឺមានរយៈពេល៦០ឆ្នាំជាងមកហើយ យើងធ្លាប់ធ្វើក្នុងឆ្នាំ១៩៥៩។កីឡាស៊ីហ្គេមនេះមានប្រទេសចំនួន៦ជាស្ថាបនិក ដូចជា កម្ពុជា លាវ ថៃ ភូមា វៀតណាម ម៉ាឡេស៊ី។ តាមធម្មនុញ្ញកីឡាស៊ីហ្កេមនេះ ប្រគួតរយៈ២ឆ្នាំម្តងតាមលំដាប់តួអក្សរនៃប្រទេសនីមួយៗ ។ក្នុងឆ្នាំ១៩៦៣កម្ពុជត្រូវធ្វើម្ចាស់ផ្ទះម្តងទៀតតែដោយសារមានជម្លោះរឿងប្រាសាទព្រះវិហារជាមួយភាគីថៃ ទើបខានធ្វើ។ ឆ្នាំ១៩៦៥ ដល់១៩៧២ កម្ពុជាបានចូលរួមរហូត។កីឡាស៊ីហ្កេមលើលទី៣២ឆ្នាំ២០២៣នៅពហុកីឡាដ្ឋានជាតិ មរតកតេជោ គ្រោងចំណាយថវិការជាតិចំនួន ១០០លានដុល្លាអាមេរិក។ ចំពោះការរៀបចំកីឡានេះបានការជួយឧបត្ថម្ភពីរដ្ឋាភិបាលចិន គឺលោកមហាសាស្ត្រាចារ្យ សា ជួយផ្នែកបច្ចេកទេស។
ការប្រារព្វកីឡាស៊ីហ្កេមនេះគឺជាឪកាសបង្ហាញនូវវប្បធម៌ អរិយធម៌ សិល្បៈ នយោបាយ វិទ្យាសាស្ត្រ ទៅកាន់ពិភពលោកអោយបានស្គាល់ពីកម្ពុជា។ចំពោះក្រុមមនុស្សដែលយកមកនោះគឺយោធិនពីព្រោះ មានវិន័យស្រាប់ និងត្រៀមដាក់វិញ្ញាសារកីឡាចំនួន៣០ ទៅ៣៥វិញ្ញាសា។
តាមប្រសាសន៍ឯកឧត្តមអោយដឹងថា ក្នុងឪកាសប្រព្រិត្តទៅនៃកីឡានោះមានប្រធានបទមួយគឺ «ស្គរជ័យអរិយធម៌»។
ចំពោះអត្ថប្រយោជន៍ដែលទទួលបានពីកីឡានរះគឺ
១ ធ្វើអោយពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់
២ រដ្ឋាភិបាលទទួលបានកេរ្តិ៍ឈ្មោះល្អក្នុងឆាកអន្តជាតិ
៣ ចំណងការទូតកាន់តែល្អ
៤ ផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក
៥ ប្រជាជនកម្ពុជាជាង១៦លាននាក់ ក្លាយជាម្ចាស់ផ្ទះនិងបង្ហាញស្នាមញញឹមទៅកាន់ពិភពលោក។ជាចុងក្រោយឯកឧត្តមបានសូណូមពរដល់ប្រជាពលរដ្ឋយើងត្រូវចូលរួមទាំងអស់គ្នាដើម្បីប្រទេសយើង។
ពត៌មានពិស្តារ សូមរង់ចាំតាមដានទស្សនាកម្មវិធី វិថីឆ្ពោះទៅកាន់ស៊ីហ្កេមឆ្នាំ២០២៣ របស់ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ឆាប់ៗខាងមុខនេះ។