ទីបំផុតអ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំបានមកដល់ហើយ!! 

ឡាឈូកបានប្រកាសអំពីការលក់សំបុត្រចូលរួមទស្សនាព្រឹត្តិការណ៍ដើរបង្ហាញម៉ូតទ្រង់ទ្រាយធំរបស់ខ្លួនមានឈ្មោះថា យាត្រា.០២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែកុម្ភៈ ២០២១ នៅទីតាំង Hyatt Regency Phnom Penh ចាប់ពីម៉ោង ៦ ល្ងាចតទៅ។

“យាត្រា.០២” ជាកម្មវិធីដើរបង្ហាញម៉ូតពិសេសអំពីឈុតសម្លៀកបំពាក់កែច្នៃឡើងវិញពីប្លាស្ទិក បាវ និងកាកសំណល់មិនរលាយដទៃទៀត ដែលត្រូវបានរៀបចំ Design យ៉ាងយកចិត្តទុកដាក់ និងសម្រិតសម្រាំងពីក្រុមឡាឈូកផ្ទាល់។ ខាងក្រោមនេះជាហេតុផល ៥ យ៉ាងដែលលោកអ្នកគួរតែអញ្ជើញចូលរួមទៅទស្សនាព្រឹត្តិការណ៏ដ៏អស្ចារ្យរៀបចំឡើងដោយក្រុមយុវជនខ្មែរ៖ 

១. លើកកម្ពស់វិស័យបង្ហាញម៉ូត និងការយល់ដឹងពីការថែរក្សាបរិស្ថាន

កម្មវិធីដើរបង្ហាញម៉ូត “យាត្រា.០២” ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់គឺដើម្បីបង្កើនការយល់ដឹងពីការថែរក្សាបរិស្ថាន តាមរយៈការយកចិត្តទុកដាក់ និងការកែច្នៃសម្រាមឡើងវិញ ដែលអ្នកមួយចំនួនយល់ថាសម្រាមជារបស់ ឬវត្ថុគ្មានតម្លៃជាដើម។ ដូច្នេះប្រិយមិត្តមហាជនដែលបានទៅទស្សនានឹងបានមើលឃើញ និងស្វែងយល់លើឈុតសម្លៀកបំពាក់នីមួយៗដោយផ្ទាល់។ ទន្ទឹមជាមួយគ្នាព្រឹត្តិការណ៍មួយនេះក៏បានបង្ហាញឱ្យឃើញពីការលើកកម្ពស់វិស័យបង្ហាញម៉ូតនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

២. បំផុសគំនិតប្រជាពលរដ្ឋឱ្យគាំទ្រ “សិល្បៈសៀកខ្មែរបុរាណ”

ការដើរម៉ូតសម្លៀកបំពាក់របស់ឡាឈូកនៅក្នុងឆ្នាំនេះ ផ្តោតសំខាន់លើប្រធានបទចំនួន ៤ គឺ ។ ប៉ុន្តែអ្វីដែលប្លែក និងលេចធ្លោក្នុងព្រឹត្តិការណ៍“យាត្រា.០២” នោះគឺការនាំយកផ្ទាំងទស្សនីយភាព សិល្បៈសៀកខ្មែរបុរាណ មកបង្ហាញនៅលើឆាកដើរម៉ូតរបស់ខ្លួន។ នេះជាការចូលរួមផ្សព្វផ្សាយពីសិល្បៈដ៏ផូផង់របស់ខ្មែរទៅកាន់ភ្ញៀវទស្សនាជាតិ និងអន្តរជាតិ។ លោក អ៊ិត សុវណ្ណារាជ ស្ថាបនិករបស់ក្រុមឡាឈូក បានជម្រាបប្រាប់ថា៖ ដោយសារតែសិល្បៈសៀកខ្មែរ ជាសិល្បៈមួយដែលត្រូវបានយុវជនមួយចំនួនមើលរំលង និងពុំសូវមានការគាំទ្របើប្រៀបនឹងសិល្បៈទាំង ៦ ផ្សេងទៀត។ ហេតុដូច្នេះហើយ ទើបក្រុមឡាឈូកផ្តួចផ្តើមគំនិតរៀបចំក្នុង Concept មួយនេះ។ ឡាឈូកសង្ឃឹមថាបងប្អូនខ្មែរទាំងអស់នឹងចូលរួមទស្សនា ដើម្បីជាការរួមចំណែកគាំទ្រសិល្បៈសៀកឱ្យបានច្រើនជាងមុន។ ជាពិសេសវត្តមានរបស់លោកអ្នក ក៏ជាកម្លាំងចិត្តមួយសំខាន់ដល់សិល្បករផ្នែកសៀកខ្មែរបុរាណដូចគ្នា។

៣. លើកទឹកចិត្តដល់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា (LGBTQr)

ព្រឹត្តិការណ៍ដើរបង្ហាញម៉ូតមួយនេះ ក៏ស្ថិតនៅក្នុងចក្ខុវិស័យតែមួយរបស់ឡាឈូករួមាមាន៖ ការកែច្នៃឡើងវិញ (Recycling) សិល្បៈខ្មែរ (Cambodia Arts) ការគំាទ្រ និងបញ្ឃប់ការរើសអើងដល់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា (LGBTQr)។ ចំពោះយាត្រា.០២ បានផ្តល់ឱកាសឱ្យបងៗប្អូនៗនៅក្នុងសង្គមបែបនោះ បញ្ចេញសមត្ថភាព និងទេពកោល្យរបស់ខ្លួនក្នុងតួនាទីផ្សេងៗគ្នា ដែលក្នុងនោះមានដូចជា អ្នកឌីហ្សាញ ម៉ូដែល អ្នកផាត់មុខ អ្នករៀបចំដេគ័រ និងតុបតែងឆាកជាដើម ដែលពួកគេសុទ្ធសឹងមានសមត្ថភាពអាចធ្វើបាន ឬធ្វើបានល្អ ដូចមនុស្សដទៃទៀត។ នេះជាឱកាសមួយដែលលោកអ្នកអាចបង្ហាញការគាំទ្រដល់សមិទ្ធផលរបស់ពួកគេ។ 

៤. មានចំណែកចូលរួមក្នុងមូលនិធិសប្បុរសធម៌

ថវិកាដែលបានមកពីការចូលរួមរបស់ភ្ញៀវសាធារណជនទាំងអស់ តាមរយៈការលក់សំបុត្រ ក្រុមឡាឈូកនឹងរៀបចំជាមូលនិធិសប្បុរសធម៌សម្រាប់ឧបត្ថម្ភការជីកអណ្តូងទឹកនៅក្នុងខេត្តមណ្ឌលគិរី ដើម្បីជួយដល់ប្រជាជនក្នុងតំបន់ដែលជួបប្រទះនូវការខ្វះខាតទឹកប្រើប្រាស់នៅក្នុងរដូវប្រាំង។ 

៥. ទីតាំងធំទូលាយ និងមានផាសុកភាព

កម្មវិធីដើរបង្ហាញម៉ូត“យាត្រា.០២” នឹងដំណើរការនៅក្នុងបរិវេណសណ្ឋាគារ Hyatt Regency Phnom Penh ដែលទីតាំងមួយល្អប្រណឹត មានភាពធំទូលាយសម្រាប់ការចតយាន្តជំនិញគ្រប់ប្រភេទ។ ជាពិសេសកន្លែងអង្គុយពោរពេញដោយផាសុកភាពសម្រាប់ភ្ញៀវទស្សនាទាំងអស់។ ក្រៅពីការទស្សនា Show នៃការដើរបង្ហាញម៉ូត និងការសម្តែងសៀកហើយនោះ លោកអ្នកក៏អាចទស្សនាការតាំងពិព័រណ៍គំនូរឌីជីថល រូបថត ផលិតផលកែច្នៃផ្សេងៗពីសិល្បករក្នុងស្រុកយ៉ាងច្រើនសម្បូរបែប។

តោះនៅចាំអីទៀត!! រួសរាន់កក់សំបុត្រចាប់ពីពេលនេះតទៅជាមួយនឹងការផ្តល់ជូនកាដូអនុស្សាវរីយ៍រាល់ការជាវសំបុត្រនីមួយៗផងដែរ។

លីងសម្រាប់កក់សំបុត្រ៖ shorturl.at/brDR3

ព័ត៌មានបន្ថែម: 086 220 042/ 012 983 792

ឬក៏អាចទំនាក់ទំនងតាមប្រអប់សាររបស់ Page ផ្ទាល់តែម្ដង https://www.facebook.com/LaCHHOUKofficial/?ref=page_internal

Email: [email protected]