ខេត្តកំពង់ឆ្នាំងៈ
ផ្ទះ៣ខ្នង អណ្តូងទឹក២រួមនិង គ្រឿងឧបភោគបរិភោគត្រូវបានអ្នកតំណាងរាស្ត្រមណ្ឌល់ខេត្តកំពង់ឆ្នាំងលោកជំទាវ.កែវចន្ទ័មុនី.និងលោកជំទាវ.តុងណារី.ប្រគលជូនដល់គ្រួសារខ្មែរឥស្លាមចំនួន៣គ្រួសារនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ។ពិធីនេះធ្វើឡើងក្រោមអធិបតីភាព អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ឆ្នាំង លោក ជំទាវ កែចន្ទ័មុនី លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តនិងជាប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពង់ឆ្នាំង លោកជំទាវ តុងណារី ដោយមានការចូលរួមពីអាជ្ញាធរដែនព្រមទាំងសមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាព ឃុំតាជេស បាននាំយកអំណោយ និងប្រគល់ផ្ទះ ៣ខ្នង អណ្ដូងទឹក២ ចែកដល់បងប្អូនខ្មែរឥស្លាម តាមរយះ សមាគមខ្ញុំនឹងអ្នកគឺជាបងប្អូន(IYS)។ការចុះចែកអំណោយថ្ងៃទី៨គម្ភះ២០២១នៅក្នុងភូមិតាជេស.ឃុំតាជេស ស្រុកកំពង់ត្រឡាច.ខេត្តកំពង់ឆ្នាំង។
អំណោយដែលនាំយកទៅចែកជូននៅថ្ងៃនេះរួមមាន អង្ករ៥០គីឡូ កន្ទេល១ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ត្រីខ១យួរ មី១កេស និងថវិការមួយចំនួនផងដែរ ។អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំងលោកជំទាវ កែ ច័ន្ទមុនី បានធ្វើការអំពាវនាវអោយប្រជាពលរដ្ឋសូមចូលរួមបន្តអនុវត្តនូវវិធីការពារជម្ងឺកូវីដ-19កុំអោយកើតក្នុងគ្រួសារនិងសហគមដោយអនុវត្តអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕