ខេត្តកំពង់ឆ្នាំង: បុរសម្នាក់បានស្លាប់ដោយសាខ្សែភ្លើងឆក់ពេលកំពុងតខ្សែរភ្លើងបណ្តើរបញ្ឆេះម៉ាស៊ីនបណ្តើរ ។ ហេតុការណ៏គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២១ម្សិលមិញ នៅចំណុចស្នាក់ការសង្កាត់រដ្ឋបាលជលផលឆ្នុកទ្រូ ស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាជនរងគ្រោះខាងលើមានឈ្មោះ លេន សារុន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគ្គី ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានអោយដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះខាងលើបានបញ្ឆេះម៉ាស៊ីនភ្លើងបណ្តើរហើយតខ្សែភ្លើងបណ្តើរក៍ត្រូវបានឆក់បណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែង ។ ក្រោយពេលកើតហេតុសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចពិនិត្យរួចរាល់ពិតជាត្រូវខ្សែភ្លើងឆក់បណ្តាលអោយស្លាប់ពិតប្រាកដមែនសមត្ថកិច្ចបានប្រគល់សពទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ៕