ខេត្តកំពង់ឆ្នាំង៖  អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួចន្ទ័ឌឿនបានចេញសេចក្តីជូនដំណឹងបន្ទាន់១ស្តីពីការផ្អាកជាបណ្តោះអាសន្ន នូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗនៅតាមបណ្តាលក្រុង.ស្រុកទាំងអស់ស្តីពីការពារន៨ងទបើស្កាត់នៃការរីករាលដាលនៃជម្ងឺកូវិដ.១៩ ។



ក្នុងនោះរដ្ឋបាលខេត្តកំពង់ឆ្នាំង បានជម្រាបជូន លោកអភិបាលក្រុង .ស្រុក និងស្ថាប័នមានសមត្ថកិច្ច ឱ្យជ្រាបថា ដោយសារស្ថានភាពបច្ចុប្បន្នជំងឺកូវីដ-១៩ ពាក់ព័ន្ធ "ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ" ដែលបាននឹងកំពុងកើតមានក្នុងសហគមន៍គួរឱ្យបារម្ភ។ 



ដូចនេះដើម្បីចូលរួមបង្ការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩នេះ ឯកឧត្តមអភិបាលខេត្ត កំពង់ឆ្នាំងសូមជម្រាបជូន លោកអភិបាលក្រុង ស្រុក និងស្ថាប័នមានសមត្ថកិច្ចទាំងអស់សូមមេត្តា ធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន.ភូមិ ឃុំ. សង្កាត់. និងស្ថាប័នមានសមត្ថកិច្ចឱ្យផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ ដែលមានមនុស្សចូលរួមច្រើន ចាប់ពីថ្ងៃ១៥ ខែមីនា ឆ្នាំ២០២១ នេះតទៅ រហូតដល់មានការជូន ដំណឹងជាថ្មី ។ 


ជាមួយគ្នានេះ ត្រូវបន្តណែនាំបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការ “៣ការពារ និង ៣កុំ”។


រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមការយោគយល់អធ្យាស្រ័យ ចំពោះការផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីទាំងអស់នេះ ។ 


ពាក់ពន្ធនិងករណីខាងលើនេះ សូម លោកអភិបាលក្រុង ស្រុក និងស្ថាប័នមានសមត្ថកិច្ច ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ  ៕ 


ដោយសិក្ខារិន