ខេត្តកំពង់ឆ្នាំង:

សមត្ថកិច្ចនគបាលឃាត់ខ្លួនជនសង្សយ័ម្នាក់ប្រើអំពើហឹង្សានៅលើផ្កូវសាធារណះដោយយកដុំថ្មដេញគប់អ្នកជិះម៉ូតូហើយបានខ្ទាត់ទៅត្រូវរថយន្តបណ្តាលអោយបែកកញ្ចក់រថយន្តនិងបណ្តាលអោយរងរបួសមនុស្សម្នាក់ ។ករណីហិង្សាដោយចេតនេះបានកើតឡើងវេលាម៉ោង១១និង៣០នាទីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ នៅចំណុចលើផ្លូវជាតិលេខ៥ ដែលស្ថិតនៅក្នុងភូមិ ជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង  ។


ករណីនេះសមត្ថកិច្ចបានអោយដឹងថាជនស្ស័យបង្កឡើងដោយ ឈ្មោះ អ៊ែល សុខនី ភេទប្រុស អាយុ ២០ឆ្នាំ ដែលមានទីលំនៅក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានជិះម៉ូតូ០១គ្រឿង ដោយកាន់ដុំថ្ម១ដុំ ជិះដេញតាមអ្នកជិះម៉ូតូ០១គ្រឿងទៀតដែលឌុបគ្នាម្នាក់ពីក្រោយដល់ចំណុចកើតហេតុខាងលើក៏បានធ្វើសកម្មភាពគប់ដុំថ្មទៅលើអ្នកជិះម៉ូតូឌុបគ្នាខាងលើបែជាត្រូវចំរថយន្ត អ្នកដំណើរ០១គ្រឿងផ្សេងទៀតម៉ាកលុចស៊ីសដែលកំពង់ធ្វើដំណើលើផ្លូវសារធារណះ បណ្តាលអោយបែកកញ្ចក់ទ្វារខាងឆ្វេងផ្នែកខាងក្រោយ និងរងរបួសស្រាលមនុស្ស ០១នាក់នៅក្នុងរថយន្ត ។ក្រោយពេលកើតហេតុសមត្ថកិច្ចស្រុករលាប្អៀរបានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចាត់ការ តាមនិតិវិធីផងដែរ៕