រតនគិរី៖

កម្លាំងអធិកាដ្ឋាននគរបាលស្រុកអូរជុំ  សហការ ជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបជាក់ស្តែងករណីជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់និងវត្ថុតាងជាច្រើនទៀតបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត។ប្រតិបត្តិការបង្ល្រាប់នោះសមត្ថកិច្ចបានធ្វើធ្វើឡើងនៅវេលាម៉ោង១៤. ៣០នាទីថ្ងៃទី១៥ ខែមីនាឆ្នាំ ២០២១នៅចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំខេត្តរតនគិរី ។


ការចុះបង្ល្រាបនោះដឺកនាំដោយលោកវរះសេនីយន៍ឯក ហុង គឹម សេង អធិការនៃអធិការដ្ឋាននគរបាលស្រុកអូរជុំសហការលោកវរៈសេនិយ៍ឯក លាងអុីមនាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានចុះជាក់ស្តែងនិងមានការសម្របសម្រួលនិតិវិធីដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តហើយបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ក្នុងនោះមានទី១.ឈ្មោះ កំប្រែង  រុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិគ្រឹងសញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចប្បន្នភូមិថារងជង ឃុំថារងជង ស្រុកអូរជុំខេត្តរតនគីរី។ទី២.ឈ្មោះ ថាម សុរ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិទំពួន មុខរបជាងកាត់សក់ មានទីលំនៅបច្ចុប្បន្នភូមិផាកណាមឃុំកោះពាក់ ស្រុកវើនសៃខេត្តរតនគិរី។ទី៣.ឈ្មោះ ក្រុញ ទ្វា អាយុ២៣ភេទប្រុស ជនជាតិគ្រឹងមុខកសិករ មានទីលំនៅបច្ចុប្បន្នភូមិឃួន ឃុំកោះពាក់ស្រុកវើនសៃខេត្តរតនគិរី។


ក្នុងពេលបង្ល្រាបនោះរឹបអូសបានវត្តុតាងរួមមាន÷ ១.មេតំហ្វេតាមីនអាយ ចំនួន០៧ថង់ទម្ងន់៦.៥០ ក្រាម ២.ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន០១គ្រឿង ៣.ឧបករណ៍សំរាប់សេពមួយចំនួន។ក្រោយធ្វើការបង្ល្រាបជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅការិយាល័យជំនាញដើម្បីបំពេញសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តអនុវត្តតាមនីតិវិធីច្បាប់បន្ត៕