ខេត្តកំពង់ឆ្នាំង:

កុមារ៉ាម្នាក់ដែលពិការមួយកំណាត់ខាងក្រោមបានលង់ទឹកស្លាប់ទៀតហើយនៅខេត្តកំពង់ឆ្នាំងគ្រាដែលឪពុកម្តាយរវល់ធ្វើការងារ ។ហេតុការក្មេងលង់ទឹកនេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ម្សិលមិញ ចំណុច ផ្ទះរបស់ ឈ្មោះ សេ រ៉ា ដែលស្ថិតនៅក្នុងភូមិ .ថ្នល់ថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ 


សមត្ថកិច្ចនគបាលប៉ុសន៍រដ្ឋបាលឃុំជ្រៃបាក់បានអោយដឹងនៅវេលាម៉ោង១២និង៥៧នាទីថ្ងៃទី៤មីនា២០២១នេះថាកុមាររងគ្រោះឈ្មោះ រ៉ា សុខជា ភេទ ស្រី អាយុ ៨ឆ្នាំ ជាមនុស្សពិការជើង (ស្លាប់មួយកំណាត់ក្រោម) ជាកូនរបស់ឈ្មោះ សេរ៉ា ម្តាយចាន់ថាមានមុខរបរធ្វើកៅអីបង់ថ្មនិងមានទីលំនៅក្នុងភូមិ.ឃុំ.ស្រុកខាងលើ ។សមត្ថកិច្ចនគបាលប៉ុសន៍ដ្ឋបាលបានអោយដឹងថានៅមុនពេលកើតហេតុឪពុកម្តាយកុំពង់ជាប់វល់ធ្វើការប្រហេសទុកកូនចោលបណ្តាលវាចុះលេងអាងទឹកមុខផ្ទះ ជម្រៅមិនដល់កន្លះម៉ែត្រផងបណ្តាលអោយលង់ទឹកស្លាប់ភ្លាមៗនេះបើតាមការអះអាងរបស់ឪពុកម្តាយក្មេងរងគ្រោះ ។ក្រោយពេលកើតហេតុសមត្ថកិច្ចនគបាលជំនាញបានចុះទៅពិនិត្យដល់កន្លែងកើតហេតុឃើញថាជនរងគ្រោះពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងពិតប្រាកដមែន ៕