ខេត្តកំពង់ឆ្នាំង : ឯកឧត្តមនាយឧត្តមនាវីទៀវិញអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងទឹកនិងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានជំរុញដល់ក្រុមជាងដែលទទួលការម៉ៅសាងសង់អាគាទាំងអស់សូមធ្វើឱ្យលឿនឆាប់រហ័សនិងទាន់ពេលវេលានិងមានគុណភាពធាបានជម្រក់ស្នាក់របស់កងទព័បានយូរអង្វែង ។


មានប្រសាសន៍បែបនេះនៅក្នុងពិធីបញ្ចុះបឋមសិលាកសាងទីបញ្ជាការកងទ័ពជើងទឹកវាយលើគោកបញ្ជាការដ្ឋានកងទ័ពជើងទឹកនៅ នៅទីបញ្ជាការកងជើងទឹកវាយលើគោកស្ថិតនៅក្នុងភូមិកោះខថ្កូវ ឃុំកោះថ្កូវ ស្រុកជលគិរីនៅព្រឹកថ្ងៃទី 29 ខែមីនាឆ្នាំ 2021 ។


ឯកឧត្តមនាយឧត្តមនាវី ទៀវិញ បានបន្តថា ក្រុមជាងដែលទទួលការសាងសង់នៅទីបញ្ជាការទាំងអស់ខាងលើនេះសូមធ្វើឱ្យបានហ្មត់ចត់មានគុណភាពខ្ពស់និងទាន់ពេលវេលាដើម្បីសម្រាប់ឲ្យកងទ័ពដែលឈរជើងនៅទីនេះបានចូលស្នាក់នៅនិងធ្វើការងារគ្រាដែលអាគាចាសើៗមានស្ថានភាពទ្រុឌទ្រូងអស់ហើយផងដែរ។



នៅក្នុងឱកាសនេះផងដែរឯកឧត្តមក៏មិនភ្លេចធ្វើការផ្ដាំផ្ញើដល់ខាងកងយុទ្ធពលខេមរភូមិនក៏ដូចជាប្រជាពលរដ្ឋដែលបានចូលរួមសូមចូលរួមប្រុងប្រយ័ត្នថែរក្សាអនាម័យ ដូចជាត្រូវលាងដៃនិងសាប៊ូអាកុលឬជែលនិងត្រូវមានគម្លាតពីគ្នាមិនត្រូវទៅទីប្រជុំជនដែលមានមនុស្សកកកុញឡើយនិងជាពិសេសសូមខែអនុវត្តតាមគោលការណ៍បីកុំបីការពារជៀសវាងជំងឺកូវីដឱ្យខាងតែបាន ។


តាមការបញ្ជាក់ពីលោកឧត្តមនាវីឯក ទៀគឹមតុល បានឲ្យដឹងថាការសាងសង់ទីបញ្ជាការនៅទីនេះគឺមាន 7 អាគារដែលក្នុងនោះមានអាគារទីបញ្ជាការ 1ខ្នងមានទំហំ 9,5 គុណនិង 40 ម៉ែត្រ   . អគារកងអនុសេនាធំមានទំហំ 9 គុណ 36 ម៉ែត្រមានចំនួន 4 ខ្នង. ឯឃ្លាំងសម្ភារៈភស្តុភាមានទំហំ 10 គុណ 30 ម៉ែត្រចំនួន១ខ្នងនិងអាគារអាហារដ្ឋានមានទំហំ 12 x 24 ម៉ែត្រចំនួនមួយខ្នងលោកបានបញ្ជាក់ថាតាមគម្រោងនៃសាងសង់ត្រូវហើយក្នុងរយៈពេល 6 ខែខាងមុខដោយគិតចាប់ពីថ្ងៃពេលចុះបឋមសិលានេះទៅព្រោះជាតម្រូវការចាំបាច់ឆាប់បានអោយកងយុទ្ធពលខេមរភូមិន្ទដែលឈជើងនៅទីនេះចូលមកនៅនិហបំពេញការងារ ។

សូមបញ្ជាក់ផងដែរថានៅក្នុងនោះផងដែរឯកឧត្តមអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងទឹកក៏បានយកទេយ្យទានព្រមទាំងបច្ច័យមួយចំនួនធំទៅប្រគេនជូនព្រះសង្ឃគង់នៅក្នុងវត្តទួលក្នុងព្រមទាំងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមផងដែរ ។


ទាំងអស់ខាងនេះគឺជាការយកចិត្តទុកខ្ពស់របស់មេបញ្ជាការកងទព័ទៅដល់សុខទុកនិងការរសនៅរបស់កងទព័ផងដែរ ៕

 ដោយសុក្ខារិន