ខេត្តកំពង់ឆ្នាំង :
កុមារអាយុ១ឆ្នាំ 8ខែម្នាក់បានស្លាប់និងកុមារតូចៗ 5 នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យកុំពង់ធ្វើការជួយសង្គ្រោះបន្ទានើផងដែរដោយសារតែការហូបសត្វគីង្គក់ដែលពួកគេបាននាំគ្នាចាប់យកមកដុតហូបគ្រាដែលឪពុកម្ដាយទៅធ្វើការបាត់ហើយជីដូនទៅវត្តមិនបាននៅផ្ទះ ។ ហេតុការភ្ញាក់ផ្អើនេះបានកើតឡើង នៅចន្លោះពីម៉ោង ១០ទៅ១១.ថ្ងៃទី 3 ខែមីនាឆ្នាំ 2021 នៅចំណុចភូមិត្រពាំងព្នៅ ឃុំច្រេស.ស្រុកកំពង់ត្រឡាច ខេត្យកំពង់ឆ្នាំង ។
តាមការបញ្ជាក់ពីលោកអនុសេនីយ៍ឯក យាប់ចាប់ .នាយរង នគរបាលប៉ុសន៍រដ្ឋបាលឃុំច្រេសបានអោយដឹងថា កុមារារងគ្រោះដែលស្លាប់ដោយសារតែពុលសត្វគីង្គក់ មាន ឈ្មោះ ឃិត បូរ៉ា អាយុ១ឆ្នាំ៨ខែ(ស្លាប់) មានឪពុកឈ្មោះ សុខ ឃូឡា និងម្ដាយឈ្មោះ អាន សារិន រស់នៅក្នុងភូមិ ឃុំ ស្រុកខាងលើ ។ចំណែកក្មេងរងគ្រោះ 5 នាក់ទៀតមាន 1.ឈ្មោះ កុមារា .ត្រុង វាសនា .អាយុ 5 ឆ្នាំ .2 .កុមារា .ឃិតពិសិដ្ឋ. អាយុ ៧ ឆ្នាំ
3.កុមរា វី សុផារិទ្ធ អាយុ 7 ឆ្នាំ.
4. កុមារី .សល់ មីនា .អាយុ ៨ ឆ្នាំ
និង 5 កុមារា ឃិត ពៅ.អាយុ 4 ឆ្នាំ ។កុមាររងគ្រោះទាំងអស់រស់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា ។ ប្រភពសមត្ថកិច្ចខាងលើដដែលបានអោយដឹងទៀតថា មុនពេលកើតហេតុ ម៉ោងប៉ុន្មានជាង 10 ទៅ១១ព្រឹក ខណៈដែល ឪពុកម្ដាយរបស់ពួកគេបានធ្វើការ រោងចក្រអស់ ចំណែកជីដូនជីតាបាននាំគ្នាទៅវត្តអស់ដោយទុកអោយពួកគេក្មេងៗចេញដើរទៅវាលវាលស្រែ ហើយនាំគ្នាចាប់សត្វគីង្គក់យកមកអាំងហូបនៅផ្ទះបងប្អូន។លុះដល់រសៀលបន្តិច ទើបជីដូនជីតាត្រឡប់មកពីវត្តវិញឃើញចៅៗតូចៗពុលដេករណូករណែលហើយបានហៅអ្នកជិតខាងប្រមូលយកកុមាតូចៗទៅមន្ទីពេទ្យបង្អែកស្រុកកំពង់ត្រឡាចដើម្បីធ្វើការជួយសង្គ្រោះផងដែរ ។ប៉ុន្តែដោយសារសភាពធ្ងន់ពេកទើបបណ្ដាលឲ្យកុមារាឈ្មោះ ឃិត បូរ៉ាអាយុ១ឆ្នាំ 8ខែបានស្លាប់តែម្តង ។បើតាមការបញ្ជាក់របស់លោកនាយរងប៉ុស្តិ៍រដ្ឋបាលឃុំច្រេស បានឲ្យដឹងបន្ថែមទៀតថាបើសិនជាការពុលភ្លាមៗ ហើយមានឪពុកម្តាយដឹងដឹកយកទៅសង្គ្រោះពីក្រុមគ្រូពេទ្យប្រហែលជានឹងជួយសង្គ្រោះបានទាន់ពេលវេលផងដែរ ប៉ុន្តែការពុលនេះតាំងពីព្រឹករហូតដល់រសៀលទើបអាណាព្យាបាលពិសេសជីដូនដែលមកពីវត្តវិញបានដឹងហើយបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកតែវាហួសពេលទៅបាត់ទៅហើយ ។បច្ចុប្ននកុមាទាំង៥នាក់កំពងស្ថិតក្នុងការជួយសង្គ្រោះបន្ទាន់ពីក្រុមគ្រួពេទ្យផងដែរ ៕