ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាល ខេត្តកំពង់ចាម  បាន ចាត់ទុកថា  វ៉ាក់សាំង បង្ការ  ជំងឺ កូវីដ -១៩  ដែល យើង ទទួលបាន  នាពេល នេះ  គឺ អាច ការពារ អាយុជីវិត យើង  ឲ្យ  ជៀសផុត ពី ការ ឆ្លង នូវ ជម្ងឺ ដ៏ កាច សាហាវ នេះ  ព្រមទាំង  ជំរុញ ឲ្យ យើង មាន ភាព ក្លាហាន  ម៉ឺងម៉ាត់    ក្នុង ការ បំពេញ តួនាទី ភារកិច្ច របស់ ខ្លួន  ដេីម្បី  សម្រេច បានតាម ការ ណែនាំ របស់ រាជរដ្ឋាភិបាល  ផងដែរ   ។


 ការ ថ្លែង យ៉ាង ដូច្នេះ  នៅក្នុង ឱកាស  ជួប សំណេះសំណាល  ជាមួយ មន្ត្រី រាជការ  កងកម្លាំង ជួរមុខ  ដែល បាន ស្ម័គ្រចិត្ត ទទួល វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ពីរាជរដ្ឋាភិបាលកម្ពុជា   នាព្រឹក ថ្ងៃ ទី ០១  ខែមីនា  ឆ្នាំ ២០២១  នៅ មន្ទីរ ពេទ្យ  ខេត្តកំពង់ចាម  ។ 



ក្នុង ឱកាសនោះដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាល ខេត្តកំពង់ចាម  បានថ្លែង អំណរគុណ យ៉ាង ជ្រាលជ្រៅ បំផុត   ចំពោះ  សម្តេច តេជោ  ហ៊ុន  សែន  និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត  ដែល បាន ខិតខំ  ចលនា បង្កើត ឲ្យ មាននូវ  យុទ្ធនាការ  ការចាក់ វ៉ាក់សាំង បង្ការជំងឺ កូវីដ -១៩  ដោយ បាន នាំមក វ៉ាក់សាំង ការពារ   ដេីម្បី  ចាក់ជូន មន្ត្រីរាជការ  កងកម្លាំង ប្រដាប់ អាវុធ  និង ប្រជាពលរដ្ឋ  ក្នុង ខេត្តកំពង់ចាម  ដោយពួក យើង នឹង ត្រៀមលក្ខណៈ ជានិច្ច   ក្នុង ការ    ចូលរួម  ជាមួយ រាជរដ្ឋាភិបាល  ដេីម្បី  ប្រយុទ្ធ ប្រឆាំង នឹង ជម្ងឺ ដ៏ កាច សាហាវ  នេះ  ផងដែរ  ។ 



ជាមួយ នោះ  ឯកឧត្តមអភិបាលខេត្ត  ក៏បាន សំណូមពរ  ដល់ អ្នក ស្ម័គ្រចិត្ត ទទួល វ៉ាក់សាំង ទាំងអស់  សូម ឲ្យ  ស្តាប់ តាម ការ ណែនាំ របស់ ក្រុម គ្រូពេទ្យ  ជៀសវាង ពេល ទទួល វ៉ាក់សាំង ហើយ  តែបែរជា  បាត់បង់ ប្រសិទ្ធភាព ថ្នាំ វ៉ាក់សាំង ការពារ ជំងឺ កូវីដ -១៩នេះ  ទៅវិញ ។ ឯកឧត្តម វេជ្ជបណ្ឌិត  គឹម សួរ  ភីរុណ  ប្រធាន មន្ទីរ សុខាភិបាល  ខេត្ត កំពង់ចាម  បាន ឲ្យដឹងថា  ការចាក់ វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សម្រាប់ លេីក ទី ១នេះ  ក្នុងខេត្តកំពង់ចាម បានរៀបចំទីតាំងចំនួន ០៩ កន្លែង ក្នុងនោះមាន ៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកកោះសូទិន ព្រៃឈរ កងមាស ជើងព្រៃ បាធាយ ចំការលើ ស្ទឹងត្រង់ និងមន្ទីរពេទ្យបង្អែក ស្រុកស្រីសន្ធរ ដែលមានមន្ត្រី ស្ម័គ្រចិត្ត ទទួលវ៉ាក់សាំងចំនួន ៣.៨៣២នាក់ ក្នុងនោះ មន្ត្រី សុខាភិបាល  ចំនួន ១.៩៣២នាក់ និងមន្ត្រីនគរបាល ចំនួន ១.៩០០នាក់  ៕