ខេត្តកំពង់ឆ្នាំង៖

ជនសង្សយ័២នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាចឃាត់ខ្លួនបានក្រោយធ្វើសកម្មអំពើហឹង្សាកាប់ជនរងគ្រោះ ។ហេតុការណ៍ខាងលើនេះបានកើតឡើងនៅ វេលាម៉ោង០៩:០០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅកម្លាំងអ.ហស្រុកកំពង់ត្រឡាច ដោយយោងបទល្មើសជាក់ស្ដែង និងពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ង៉ែត ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិលាជ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច។ 

កម្លាំងអ.ហស្រុកបានចុះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលពាក់ព័ន្ធនឹងករណីអំពើហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៍ទៃដោយចេតនា ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១២និង១០នាទីរំលងអាធ្រាត នៅចំណុចមុខក្លោងទ្វារ(វត្តលាជ) ស្ថិតក្នុងភូមិលាជ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ជនសង្ស័យដែលសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនបានមានឈ្មោះ ១-ឈ្មោះសាំង វាសនា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។២-ឈ្មោះ ផាន់ រិទ្ធី ហៅ(ឃ្លោក)ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។




ជនសង្ស័យទាំងពីរនាក់ខាងលើបានធ្វើសកម្មភាពយកដាវ និងកាំបិតកាប់ម៉ូតូ និងកាប់ទៅលើជនរងគ្រោះឈ្មោះ ង៉ែត ចិត្រា ត្រូវចំខ្នងផ្នែកខាងក្រោយចំនួន០៣ដាវបណ្ដាលឲ្យរងរបួស។នៅក្នុងកិច្ចប្រតិបត្តការខាងលើនេះសមត្ថកិច្ចកងរាជអាវុធហត្ថដកហូតវត្ថុតាងបានមាន:

១- ដាវចំនួន០១ដើមប្រវែង០.៥សង់ទីម៉ែត្រ។

២- កាំបិតកាចែតផ្លែធំប្រវែង០.៦សង់ទីម៉ែត្រ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើរួមនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅស្ថាបន័តុលាការដើម្បីចាត់ការបន្តនីតិវិធី។