កំពង់ចាម ៖ ជាទូទៅកសិករស្ត្រីគឺជាគោលដៅចំបងនាំមកនូវសន្តិសុខស្បៀង និងហិរញ្ញវត្ថុគ្រួសារប្រកបដោយការច្នៃប្រឌិត។ គោលបំណងសំខាន់គឺដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ ពី អត្ថ ប្រយោជន៍ នៃការធ្វើកសិកម្ម ដើម្បី ឆ្ពោះ ទៅ រក អធិបតេយ្យ ស្បៀង លើក ទឹក ចិត្ត ដល់ អ្នក ផលិត ក្នុង សហគមន៍ ជាស្ត្រីតាម ជនបទ និង ធ្វើ កសិកម្ម ប្រកប ដោយ និរន្តភាព។ដូចច្នេះក្រុមកសិករជាស្ត្រី ចង់បាន ផ្តល់ វគ្គ បណ្តុះ បណ្តាល ជំនាញកសិកម្មស្តី ពី បច្ចេកទេស កសិកម្ម ធននឹងអាកាសធាតុ ដើម្បី ជួយ កសិករ ឱ្យ ត្រៀម ខ្លួន ធ្វើ យ៉ាង ណា បង្កើត ប្រភព ស្បៀង ច្រើន និងមុខរបរប្រកបដោយចីរភាពសម្រាប់ការចិញ្ចឹមជីវិតទៅថ្ងៃអនាគត។តាមការលើកទ្បើងពីលោកស្រី ឌុក រ៉ាដាលី អនុប្រធានប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ចាម បានបញ្ជាក់ថា បច្ចុប្បន្ន៦៥ភាគរយជាកសិករស្ត្រីពឹងផ្អែកវិស័យកសិកម្ម និងការប្រមូលផល ក្នុងនោះសហគមន៍កសិករជាស្រី្តមាន១០ស្រុក ក្រុងក្នុងខេត្តកំពង់ចាម។ 


លោកស្រីបន្តថា ដោយសារការខិតខំប្រឹងប្រែងពីការិយាល័យក្សេត្តសាស្ត្រនៃមន្ទីរកសិកម្ម ក្នុងការចុះបណ្តុះបណ្តាលដោយសហការជាមួយគំរោងជាដៃគូរ បានធ្វើឲ្យសហគមន៍កសិករជាស្ត្រីមួយចំនួន មានផលិតផលជាបន្លែសិរីរាង្គ ជាដើមយកមកលក់នៅផ្សារចុងសប្តាហ៍ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត។លោកស្រីបន្តទៀតថា ទិសដៅបន្ត មន្ទីរកសិកម្មនិងខិតខំបង្កើនសហគមន៍ផលិតបន្ថែមទៀត និងរកស្ថាបន័ដៃគូរដើម្បីរកមូនិធិជួយដល់ក្រុមសហគមន៍កសិករជាស្ត្រី ក្នុងការធ្វើកសិកម្ម និងសិប្បកម្មឆ្នៃដោយដៃ និងជួយរកទីផ្សារអោយទៀតផង។ ក្នុងនោះដែរ មន្ទីរបានផ្សព្វផ្សាយ ជំរុញដល់ពលរដ្ឋ អាជ្ញាធររួមទាំងបុរសអោយមានការចូលរួមគាំទ្រលើកទឹកចិត្តដល់សហគមន៍កសិករជាស្ត្រី ដើម្បីធ្វើឲ្យដំណើរការកម្មវីធីបំនិនជីវិតរបស់ស្ត្រីក្នុងការផលិតស្បៀងប្រកបមាននិរន្តភាព៕