កំពង់ចាម ៖ ករណីរថយន្តធំដឹកស្រូវ បានជ្រុលទៅបុកខឿន ពុះទ្រូងផ្លូវ ដោយមូលហេតុ ងងុយដេក ហេតុការនេះ កើតឡើងនៅចំណុចមុខក្រុមហ៊ុនគូបូតា លើផ្លូវជាតិលេខ 7 ថ្មី ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។សូមបងប្អូនបើកបរដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ ! នេះហើយជាមូលហេតុ ដែលនគរបាលចរាចរណ៍ផ្លូវគោគ តែងតែចុះអប់រំណែនាំហើយ ណែនាំទៀត គ្រប់អ្នកបើកក បររថយន្ត ពិសេសរថយន្តធនធំ សូមមេត្តាបើកបរដោយ ស្មារតីប្រុងប្រយ័ត្នជានិច្ច សូមបើកបរយឺតៗ ក្នុងទីប្រជុំជន ចេះយោគយល់អធ្យាស្រ័យគ្នា និងប្រកាន់ស្តាំជានិច្ច ប្រសិនបើអ្នកបើកបរងងុយដេក សូមរកទីតាំងឈប់អោយ បានសមរម្យ ហើយសម្រាកអោយស្វាងសិន ចាំបន្តដំណើរ ទៅមុខទៀត ជៀសវាងបង្កគ្រោះថ្នាក់ដល់ដល់អ្នកដ៏ទៃ និង ខ្លួន ។



ជាក់ស្តែង នៅថ្ងៃទី 26 ខែមីនា ឆ្នាំ 2021 វេលាម៉ោង 5:45 នាទី មានករណីរថយន្តធនធំដឹកស្រូវ បានជ្រុលទៅបុកខឿន ពុះទ្រូងផ្លូវ ដោយមូលហេតុ ងងុយដេក ហេតុការនេះ កើតឡើងនៅចំណុចមុខក្រុមហ៊ុនគូបូតា លើផ្លូវជាតិលេខ 7 ថ្មី ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលបង្កឡើង ដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត 3A.1637 លេខសឺមីរឺម៉ក 4A.0044 បើកបរដោយឈ្មោះ អោម ភារ៉ា ភេទប្រុស អាយុ 30 ឆ្នាំ ជាតិខ្មែរ នៅភូមិទ្ធាថ្មី ឃុំព្រៃខ្នង ស្រុកទឹកឈូ )ខេត្តកំពត(រថយន្តដឹកស្រូវ *បណ្តាលឱ្យ ខូចខាត*1. ដាច់ដើមផ្កាចំនួន 6 ដើម2.បាក់ក្បាល ខឿនពុះចែកទ្រូងផ្លូវ ប្រវែង 4 ម៉ែត្រ 3.កំពិតនិងវៀច បង្គោលភ្លើងដែកដើម4.បាក់ទុយោទឹក ជ័រ2ដើមមិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ4.បាក់ទុយោទឹក ជ័រ2ដើមមិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ*មូលហេតុ* អ្នកបើកបររថយន្តងងុយដេក លទ្ធផល ធ្វើតេស្តរកសាធាតុញៀន (អវិជ្ជមាន )ករណីនេះ ផ្នែកជំនាញ បានយករថយន្ត មករក្សាទុកជា បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីពិនិត្យទំហ៊ុនៃការខូចខាត និងអនុវត្តនិតិវិធី ។