ខេត្តកំពង់ឆ្នាំង: មន្ត្រីនគបាលខេត្តកំពង់ឆ្នាំងជាច្រើននាក់រួមនិងក្រុមគ្រូពេទ្យត្រូវបានទទួលការចាក់វ៉ាក់សាំងកូវិដ.១៩ ។


ការចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩ត្រូវគេមើលឃើញថាបានធ្វើឡើងនៅព្រឹកថ្ងៃទី០១មីនា២០២១នៅក្នុងមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

ប្រធានមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន បានអោយដឹងនៅព្រឹកនេះថាការចាក់វ៉ាក់សាំងជំហ៊ានដំបូងនេះដម្បីការពារជម្ងឺកូវិដ១៩ត្រូវបានចាក់ជូននគបាលខេត្តរួមនិងកនរុមគ្រូពេទ្យខេត្តផងដែរ ។



លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថាចំពោះវ៉ាក់សាំងការពារជម្ងឺកូវិដ១៩ក្រសួងសុខាភិបាលបានផ្តល់ជូនមន្ទីសុខាភិបាលខេត្តវគ្គដំបូងមានចំនួន.៧២៥០.ដូស៍ដើម្បីសម្រាប់ធ្វើការចាក់ជូនដល់មន្ត្រីនគបាលខេត្តកំពង់ឆ្នាំងរួមនិងក្រុមគ្រូពេទ្យខេត្តនៅក្នុងថ្ងៃនេះផងដែរ ។


លោកវិជ្ជបណ្ឌិតប្រធានមន្ទីសុខាភិបាលខេត្តបានបញ្ជាក់អោយដឹងបន្ថែមទៀតថារាល់ការទទួលចាក់វ៉ាក់សាំងដើម្បីការពារជម្ងឺកូវិត្ត១៩គឺក្នុងម្នាក់ៗត្រូវបានទទួលការចាក់ថ្នាំវ៉ាក់សាំងកូវិដ១៩នេះ២ដងបើអ្នកបាកចាក់លើកទី១ថ្ងៃទី១មីនាលុះដល់លើកទី២គឺត្រូវចាក់ម្តងទៀតនៅថ្ងៃទី១៤មីនាវិញបាននយ័ថាកន្លះខែបន្ទាប់ ។


ស្នងការនគបាលខេត្តកំពង់ឆ្នាំងលោកឧុត្តសេនីយ៍ទោ ខូវលី បានអោយដឹងដែថាមន្ត្រីនគបាលដែលត្រូវបានការចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩មុនគេនៅថ្ងៃនេះមានស្នងការរង ប្រធាននិងអនុប្រធានការិយាលយ័ .អធិការ.អធិការរងនគបាលស្រុកក្រុងទាំង៨ដែលសរុបជំហ៊ានដំបូងនេះ៥០នាក់និងបន្តចាក់ជូនមន្ត្រីនគបាលខេត្តបន្តទៀតផងដែរ ។



ក្នុងនោះផងដែរគេមើលឃើញថាមានមន្ត្រីនគបាលអង្គុយរងចាំតាមលេខរៀងបន្តបន្ទាប់ដើម្បីរងចាំចាក់ថ្នាំវ៉ាក់សាំងនិងមានការពិនិត្យសាសួពីសុខភាពនិងប្រវត្តម្នាក់ៗពីជម្ងឺប្រចាំកាយផ្សេងៗផងដែរ ៕

 ដោយសុក្ខារិន