ខេត្តបន្ទាយមានជ័យ៖ កម្លាំងចម្រុះចុះហ៊ុព័ន្ធទីតាំងសណ្ឋគារ និងផ្ទះសំណាក់ចំនួន៤កន្លែងនៅក្រុងប៉ោយប៉ែតជាប់ពាក់ព័ន្ធនឹងស្ត្រីជនជាតិចិនម្នាក់មានវិជ្ជមានជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២១ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។


  សមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថា កម្លាំងចម្រុះដែលចុះមកទីតាំងសណ្ឋាគារ និងផ្ទះសំណាក់ចំនួន៤កន្លែងនេះ គឺការពារមិនឲ្យមនុស្សធ្វើដំណើរចេញចូលដោយសារផ្ទះសំណាក់ និងសណ្ឋគារទាំងនោះ មានជាប់ព័ន្ធស្ត្រីជនជាតិចិនដែលមានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅខេត្តសៀមរាបធ្លាប់ចេញចូលនិងស្នាក់នៅ។



  លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការដឹកនាំកងកម្លាំងអាជ្ញាធរ សហការជាមួយនិងមន្ត្រីសុខាភិបាលធ្វើការត្រួតពិនិត្យនេះ ដោយសារតែខាងអាជ្ញាធរទទួលបានព័ត៌មានពីអាជ្ញាធរខេត្តសៀមរាប លើស្ត្រីជនជាតិម្នាក់មានវិជ្ជមានកូវីដ១៩ ក្រោយពីសាកសួរ គឺមានជាប់ពាក់ព័ន្ធជាមួយសង្សារបស់គេ នៅក្រុងប៉ោយប៉ែត និងមានការចេញចូលនៅតាមផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន។ 


  លោកអភិបាលរងខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ជនដែលជាប់សង្ស័យទាំងអស់ និងត្រូវយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក និងមិនឲ្យមានការចេញចូលពីកន្លែងពាក់ព័ន្ធឡើយ៕



សៅនៅ