រតនគិរី៖
ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីបានធ្វើការណែនាំដល់បងប្អូនអាជីករដែលលក់ដូរនិងភ្ញៀវដែលមកទទួលទានអាហារពេលរាត្រីសូមមេត្តាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលគឺរក្សាគម្លាតពាក់ម៉ាស់និងលាងដៃជាមួយសាប៊ូអាល់កុលមុនទទួលទានអាហារ។
ការណែនាំនេះធ្វើឡើងក្នុងឱកាស ដែលឯកឧត្តមអភិបាលខេត្តបានអញ្ជើញចុះពិនិត្យសកម្មភាពលក់ដូរពេលយន់តាមដងផ្លូវឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យប៊ូថង ចំណុចមុខសួនកុមារ,។អ្នកលក់ដូរតាមមាត់បឹងកន្សែង, អ្នកលក់ដូរជុំវិញផ្សារក្រុងបានលុង, អ្នកលក់ដូរម្តុំផ្សារតាយសេងស្ថិតក្នុងក្រុងបានលុងនាយប់ថ្ងៃទី២៣ខែមីនា ឆ្នាំ២០២១ ។ឯកឧត្តមបន្តថា ទោះបីខេត្តរតនគិរីមិនទាន់មានករណីវិជ្ជមានកូវីដ-១៩ក៏ដោយ សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋយើងមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់កុំមើលស្រាលជំងឺកូវីដ-១៩ឱ្យយសោះពីព្រោះបច្ចុប្បន្នវាកំពុងរីករាលដាលក្នុងសហគមន៍នៅតាមបណ្តាខេត្តរាជធានីនានា កើនឡើងជាបន្តបន្ទាប់គួឱ្យព្រួយបារម្ភ។ក្នុងឱកាសនេះឯកឧត្តមបានដាក់បញ្ជាឱ្យអាជ្ញាធរក្រុងបន្តចុះណែនាំដល់ប្រជាពលរដ្ឋតាមទីសាធារណៈនានាឱ្យចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ទាំងអស់គ្នាការអនុវត្តន៍ អនុសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុនសែន គឺ៣ការពារ!៣កុំ! ៕